ប៊េ​ប៊ី មិន​ហ៊ាន​ទទួល​កាដូ​ពី​បុរស​ប្លែក​មុខ​

6 Videos

ស្របពេលដែលស្រីស្អាត ប៊េប៊ី ធ្វើខួបកំណើតវ័យ ១៩ ឆ្នាំ កាលពីយប់ថ្ងៃទីទី០២ ខែឧសភា មក ស្រាប់តែ «ប្រជាប្រិយ »ទទួលបានពត៌មានថា ប៊េប៊ី ទទួលបានកាដូពិសេសជាថវិការពីបុរសប្លែកមុខម្នាក់ ធ្វើឲ្យនាងរំភើបចិត្តស្ទើរតែនិយាយមិនចេញ ។ ស្រីស្អាត ប៊េប៊ី បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងថ្ងៃខួបកំណើតរបស់នាងថា ពិតជាមានអ្នកចង់ជូនកាដូពិសេសៗនិងមានតម្លៃជាច្រើនដល់រូបនាង ប៉ុន្តែនាងមិនព្រមទទួលយកកាដូដ៏មានតំលៃទាំងនោះទេ ពីព្រោះនាងមិនចង់ទទួលបានកាដូដែលគ្មានប្រវត្តិច្បាស់លាស់ និង ជាកាដូ ដែលមានការដោះដូរអ្វីមួយនោះទេ ។

ប៊េ​ប៊ី មិន​ហ៊ាន​ទទួល​កាដូ​ពី​បុរស​ប្លែក​មុខ​

ប៊េប៊ី មិនបានបញ្ជាក់ច្បាស់ថា ម្ចាស់កាដូជានរណានោះទេ ហើយកាដូ ដែលបុរសទាំងនោះចង់ជូនដល់នាងគឺជាកាដូអ្វីនោះដែរ តែអ្នកសិល្បៈជាច្រើនបាននិយាយថា កាដូដែលបុរសប្លែកមុខ ចង់ជូនដល់ ប៊េប៊ី គឺមានទាំងប្រាក់ក៏ដូចជារថយន្ត …។ ប៊េប៊ី បញ្ជាក់បន្ថែមថា នៅក្នុងថ្ងៃខួបកំណើតរបស់នាងមានតែមិត្តភក្តិស្និទ្ធស្នាលជូនកាដូធម្មតាៗ ប៉ុណ្ណោះ ក្រៅពីនេះគឺគ្មានទេ ហើយនាងក៏មិនប្រាថ្នាចង់បានកាដូដ៏មានតម្លៃពីបុរសណាម្នាក់ដែរ ។ នៅក្នុងថ្ងៃខួបកំណើតវ័យ ១៩ ឆ្នាំនេះ ប៊េប៊ី ពិតជារំភើបចិត្តខ្លាំងណាស់ ពីព្រោះបានជួបជុំមិត្តិភក្តិ និង ក្រុមគ្រួសារ ។

ប៊េ​ប៊ី មិន​ហ៊ាន​ទទួល​កាដូ​ពី​បុរស​ប្លែក​មុខ​

បន្ទាប់ពីធ្វើខួបកំណើតរួច នៅថ្ងៃទី០៣ ខែឧសភា ស្រាប់តែស្រីស្អាត ប៊េប៊ី បានយកថវិការផ្ទាល់ខ្លួន ទៅជូនមន្ទើរពេទ្យគន្ធបុប្ជាដើម្បីជួយដល់កុមារកម្ពុជា ទោះបីជាថវិការដែលនាងជូនមន្ទីរពេទ្យ គន្ធបុប្ជា មិនមែនជាចំនួនច្រើនមហាសាលក៏ពិតមែន តែជាទឹកចិត្ត ដ៏ប្រពៃរបស់នាង ៕អាលីណា