វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​

6 Videos


ថ្មីៗនេះ វ៉ាន់ នីឡា ដែលច្រៀងក្នុងផលិតកម្មភ្លេងរីខតបានបង្ហោះនូវសារ មួយ បង្ហាញពីការមិន គាំទ្រចំពោះមតិខ្លះដែលមិនដឹងរឿងច្បាស់ចង់ឲ្យដកប៉ែន ចំរ៉ុង ចេញពីសិល្បៈ ។ ក្នុងហ្វេសប៊ុករបស់ វ៉ាន់ នីឡា បានសរសេរថា៖ខ្ញំុទើបបានឃើញព័ត៌មានមួយដែលគេចុះផ្សាយ ហើយនិយាយថា ” fan ស្នើរសំុអោយដកប៉ែនចំរុងចេញពីសិល្បះ”ហើយមានទាក់ទងអី ហ្នឹងការងារ គាត់ រឿងការងារកំុយកមកឡូកឡំនឹងរឿងផ្ទាល់ខ្លួន បែងចែកអោយច្បាស់បើគេរស់នៅមួយគ្នាអត់ បាន ចង់ទៅបង្ខំច្របាច់កគេម៉េច !មនុស្សគ្រប់រូបមានសិទ្ធក្នុងការជ្រើសរើសផ្លូវជីវិតខ្លួនគេ ! ស្រឡាញ់អា ត្រង់ដឹងរឿងគេមិនច្បាស់ហើយមកវិនិឆ្ឆ័យចឹងតាស .. និយាយពីថាតែស្ករសាឡប់ fan ចង់ផ្តាំទៅ សំណប់ចិត្តមួយចំនួន មិនថាអ្នកសិល្បះរឺមិនអ្នកសិល្បះទេ គ្រប់មនុស្សលើផែនដីជីវិតត្រូវតែមាន ជួប មានបែក គ្រាន់តែថារឿងវាផ្សេងគ្នា ហើយក៏អាចហ្នឹងមានលក្ខ័ណ្ខផ្សេងគ្នា ប៉ុន្តែរស់ជាតិនៃការឈឺចាប់ តែមួយទេ គ្មានមនុស្សណាម្នាក់ដែលបែកគ្នាហើយមិនយំ ហើយបើគ្មានរឿងអីសោះកំពុងតែផ្អែមល្ហែម សុខសុខគេសំុបែកគ្នាលេងមែន ?? ទំនេរខ្លាំងតាសនៀកសុខសុខយកឈើមកចាក់ភ្នែកខ្លួន ឯងអោយ ឈាមអាដែងនែ….. ពាក្យថា ” អ្នកសិល្បះតែពិនហ្នឹង ស្រលាញ់ហើយបែក ជារឿងធម្មតាកំុយកចិត្ត ទុកដាក់ ជីវិតតារា ” ។

វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​

មីងមួយនៅជិតផ្ទះញំុហ្អរ មែនតារាផង គាត់មានកូនបីហើយ ទើបលែងគ្នាម្សិល មិញ សំណាងហើយមីងមែនតារាអត់អ្នកចាប់អារម្មណ កំុអីផ្អើល ហ្វែន ហើយគាត់ហ្នឹងត្រូវរង ការរិះគន់ បាត់ ! ។ កន្លងទៅគ្រាន់តែមានព័ត៌មានស្តីពីការប្រេះឆារវាង ប៉ែន ចំរ៉ុង និង ភិនសុដាលីស ដោយសារតែ ប៉ែន ចំរ៉ុង បានទៅដាក់ពាក្យប្តឹងសុំលែងលះ ភិន សុដាលីស ដែលជាភរិយាមិនបានរៀបការដោយលើក មូលហេតុថារស់នៅមិនចុះសម្រុងក្នុងជីវិតជាមួយគ្នាគេក៏ឃើញ វ៉ាន់ នីឡា នាងបានបង្ហោះនូវសារមួយ ផងដែរដោយក្នុងនោះសរសេរថា៖កំុស្តីថាអោយគេអីបើសិនជានេះជាព័ត៌មានពិត យើងទាំងអស់គ្នា មើលឃើញតែស្នាមញញឹមរបស់គេខាងក្រៅដោយភ្នែកមួយគូប៉ុណ្ណោះ ស្រលាញ់គ្នាជានិស្ស័យ បែកគ្នា ជាព្រហ្មលិខិត បើរស់នៅជាមួយគ្នាមិនចុះសំរុងគឺមានតែសំរេចចិត្តដើរផ្លូវនេះគ្មានមនុស្សណាម្នាក់ ព្រម ដើរចេញពីសុភមង្គលទេ ! តែសង្ឃឹមថានេះគ្រាន់តែជាពាក្យចរចាមរ៉ាម ! ។

វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​

រឿងរ៉ាវស្នេហា ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានផ្ទុះឡើងក្រោយដំណឹងថា ប៉ែន ចំរ៉ុង ដាក់ពាក្យ ប្តឹងលែងលះភរិយា ទៅកាន់តុលាការ ក្រោយពីរួមរស់ក្រោមដំបូលតែមួយមិនបានមួយឆ្នាំផង ។ ឪពុក ភិន សុដាលីស ដែលធ្លាប់ប្រឆាំងដាច់ខាតនឹងស្នេហាមួយនេះបានលើកឡើងថា លោកកាន់តែ អាណិតកូនស្រីខ្លាំងនៅគ្រាដែលទទួលដំណឹងថា កូនស្រីលោកត្រូវបាន ប៉ែន ចំរ៉ុង ប្តឹងលែងទាំងមាន កូនក្នុងផ្ទៃនោះ ។ ដំណឹងលែងលះនេះត្រូវបានគេលើកឡើងថា កំពុងស្ថិតនៅក្នុងដៃមន្ត្រីសាលាដំបូង រាជធានីភ្នំពេញនៅឡើយ ។ ភិន សុដាលីស បានចេញទៅរស់នៅជាមួយពិធីករ ប៉ែន ចំរ៉ុង ក្រោយពីលិខិតអេតាស៊ីវិលបានធ្លាក់ ដល់ដៃនាងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីស្នេហាពួកគេបានធ្វើឲ្យកក្រើកអស់មហាជន ។

វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​

ការចេញទៅរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយនេះ ធ្វើឡើងក្រោយពេលដែលឪពុកនាង បានអនុញ្ញាតឲ្យនាងអាចចុះអេតាស៊ីវិល និង អាចរស់នៅបានជាមួយគូស្នេហ៍ដែលឪពុកមិនពេញចិត្ត ជាថ្នូរនឹងការឈប់ទំនុកបម្រុងពីឪពុក ។ ទោះជាយ៉ាងណា មានដំណឹងលេចឮអំពីប្រភពក្រៅផ្លូវការថា ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យប្តឹងលែងលះជាមួយភរិយាជាផ្លូវការ ក្រោមមូលហេតុរស់នៅ មិន ចុះសម្រុងនឹងគ្នា ដែលពាក្យបណ្តឹងនេះបានធ្លាក់ដល់ដៃតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ ខែមេសា ២០១៦ កន្លងទៅនេះ ៕ ដេវីត

វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​
វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​
វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​
វ៉ាន់ នី​ឡា បង្ហាញ​អារម្មណ៍​គាំទ្រ​ ប៉ែន ចំ​រ៉ុង​ ​ ​ ​ ​