អត្ថប្រយោជន៍ ៧ យ៉ាងនៃការទទួលទានគ្រឿងសមុទ្រ

ការបរិភោគ​អាហារ​សមុទ្រ​ល្អ​ចំពោះ រាងកាយ​អ្នក​ដោយសារតែ​វា​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​ពី​ធម្មជាតិ​។

១. សម្រាល​អាការ​ធ្លាក់​ទឹកចិត្ត មនុស្ស មួយចំនួន​បាន​រងគ្រោះ​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត ដោយសារតែ​ការ​មាន​ស្ត្រេ​ស​ពី​ការងារ​ប្រចាំថ្ងៃ​។ ការបរិភោគ អាហារ​សមុទ្រ អាចជួយ​កាត់បន្ថយ សញ្ញា​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្តបាន​ច្រើន ដោយសារ​គ្រឿង​ស​មុទ​ជួយ​បង្កើន​កម្រិត DHA នៃ​រាងកាយ និង​បន្ទាប​កម្រិត​នៃ​ការធ្លាក់​ទឹកចិត្ត​បាន​។

២. ជំនួយ​សុខភាព​ផ្នែក​ចក្ខុ អាហារ សមុទ្រ​សម្បូរ​ដោយ​ជាតិ​ប្រេង មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ច្រើន ដែល​អាច​ជំនួយ​សុខភាព​ភ្នែក​។ ខ្យង​សមុទ្រ គឺ​សម្បូរ​ទៅដោយ​វីតាមីន A ដែល​នឹង​ជួយ ធ្វើ​ឲ្យ​ការមើលឃើញ កាន់តែ​ប្រសើរឡើង​។

​៣. ជួយ​ចំពោះ​អ្នក​ជំងឺហឺត ការ ញ៉ាំ​សាច់​ត្រី​ជា​ទៀងទាត់ នឹង​ជួយ​ការពារ​ដល់​សួត​របស់​អ្នក​។ អ្នក​ដែល តែងតែ​ទទួលទាន​នូវ​អាហារ​គ្រឿង​សមុទ្រ គឺ​ហាក់ដូចជា​មិនសូវ ប្រឈម​នឹង​ការវាយប្រហារ​ពី​ជំងឺហឺត​ទេ​។

៤. បំប៉ន​សុខភាព​ស្បែក ខ្លាញ់ ត្រី និង​ប្រភេទ​ត្រី ដែល​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី និង ប្រូតេអ៊ីន អាច​ពន្យឺត​ដល់​ដំណើរការ វិ​វ​ឌ្ឍ​ទៅរក​ចាស់​វ័យ​ចំពោះ​មនុស្ស​ស្រី និង​ជាពិសេស​បង្កើត​ស្រទាប់​ស្បែ​កកូ​ឡា​ហ្សែ​ន​ការពារ​ជ្រីវជ្រួញ​ផង ដែរ​។

៥. ជំនួយ​សុខភាព​បេះដូង អ្នក​គួរ​ធ្វើការ​ទទួលទាន​អាហារ សមុទ្រ​ឲ្យ​បាន​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កាត់បន្ថយ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​រាងកាយ ដែល​វា​នឹង​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​បេះដូង​។​

៦. ចំពោះ​អ្នក​ខ្វះ​គ្រាប់​ឈាមក្រហម អាហារ សមុទ្រ​គឺ​សម្បូរ​ទៅដោយ​សារជាតិ​ស័ង្កសី និង​ជាតិ​ដែក ដែល​ល្អ​ចំពោះ អ្នក​ដែលមាន​បញ្ហា និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ ការបរិភោគ​អាហារ​សមុទ្រ ជួយ ដល់​ការបង្កើន​នូវ កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន នៅក្នុង​រាងកាយ​។​

៧. ជួយ​រក្សា​ឲ្យ​ឆ្អឹង​អ្នក​រឹងមាំ អាហារ​សមុទ្រ គឺ​សម្បូរ​ទៅដោយ សារជាតិ​កាល់ស្យូម ដែល​ល្អ​ចំពោះ សុខភាព​ឆ្អឹង និង​សម្រាល​ដល់​ការឈឺចាប់​សន្លាក់ ចំពោះ​ស្ត្រី​មាន​ជំងឺ​រលាក​សន្លាក់​៕

ប្រភព៖ iknow

  • អត្ថប្រយោជន៍ ៧ យ៉ាងនៃការទទួលទានគ្រឿងសមុទ្រ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: