និស្សិត​ម្នាក់​បើក​រថយន្ត​​បុក​ម៉ូតូ​ពីក្រោយ ​ស្លាប់​មនុស្ស​២​នាក់ ​របួស​៤​នាក់​​(Update)

ភ្នំពេញ ​៖​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហាយ​​ប្រ៊ីត​ពណ៌​ស ស៊េរី​០៩​ឡើង​០១១ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2W-6797​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន ​រួច​ទៅ​បុក​ម៉ូតូ​អ្នក​ធ្វើដំណើរ​ពីក្រោយ​បណ្ដាល​ឲ្យ​មនុស្ស​២នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​៤​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ​ថ្ងៃ​ទី​២​ខែ​ឧសភា ​ឆ្នាំ​២០១៦។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​រថយន្ត​បង្ក​ ​​​​បើកបរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ក្នុង​ទិសដៅ​ពី​ក្បាលថ្នល់​ឆ្ពោះ​សង្កាត់​ចាក់​អង្រែ​ក្រោម ​ក្នុង​ល្បឿន​លឿន ​លុះ​ដល់​ចំណុច​កើតហេតុ ​ក៏​បុក​ម៉ូតូ​ពីរ​គ្រឿង​ មាន​មនុស្ស​ជិះ​៦​នាក់​ (​ម៉ូតូ​មួយ​ជិះ​គ្នា​៣​នាក់) ​​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ​និង​៤​នាក់​ទៀត​បាន​រង​របួស។ ចំណែក​រថយន្ត​បាន​ឆេះ ​បន្ទាប់ពី​អូស​ម៉ូតូ​ជាច្រើន​ម៉ែត្រ​រហូត ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​បាញ់​ទឹក​ពន្លត់ ​ទើប​រលត់។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​ឃាត់​ខ្លួន។

ប៉ូលិស​បាន​បញ្ជាក់​ថា​ អ្នកបើកបរ​រថយន្ត​ឈ្មោះ​វន វណ្ឌ​ពន្លឺ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជា​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ មាន​ទីលំនៅ​ភូមិ​កំពង់សំណាញ់ ​សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។ ចំណែក​អ្នក​ស្លាប់​ឈ្មោះ​សុខ ផាំ​ ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ ​រស់នៅ​ ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​ និង​អ្នក​ស្លាប់​ម្នាក់​ទៀត​ ភេទ​ប្រុស​មិនទាន់​ស្គាល់​ឈ្មោះ​ទេ។ ដោយឡែក​មនុស្ស​៤​អ្នក​ទៀត​ ត្រូវ​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្ក​ឡើង ​ដោយ​អ្នកបើកបរ​រថយន្ត​ ដែល​បុក​ម៉ូតូ​ពីក្រោយ។ រថយន្ត​ត្រូវ​ឆេះ​ទាំង​ស្រុង ​រួម​ទាំង​ម៉ូតូ​ ហើយ​អ្នក​បើកបរ ​និង​រថយន្ត​ព្រម​ទាំង​ម៉ូតូ​ត្រូវ​បាន​ដឹក​យក​ទៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ៕

​​