កម្មករ​ឡឥដ្ឋ​ប្រើ​ដំបង​និង​អង្កត់​អុស​ប្រយុទ្ធ​គ្នា​ព្រោះតែ​ការ​ជះ​ទឹក​ត្រូវ​ក្បាល

កម្មករ​ឡឥដ្ឋ​ប្រើ​ដំបង​និង​អង្កត់​អុស​ប្រយុទ្ធ​គ្នា​ព្រោះតែ​ការ​ជះ​ទឹក​ត្រូវ​ក្បាល



កណ្តាល ៖ កម្មករ​ឡឥដ្ឋ​ពី​ក្រុម​ម្ខាង​មាន​គ្នា​៣​នាក់​ត្រូវ​គេ​អះអាង​ថា រ​ងរ​បូស​ខ្លះ​បែក​ក្បាល ត្រូវ​ដៃជើង​ឯ​ម្ខាង​ទៀត​មាន​គ្នា​២​នាក់​គេ​ចោទ​ថា ​ជា​ជនល្មើស​ក៏​មាន​រងរ​បួស​ដែរ​ក្រោយពី​បាន​ប្រយុទ្ធ​វាយតប់​គ្នា​ដែល​ដើមចម​រឿង​ជះ​ទឹក​ទទឹក​ក្បាល។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ២០១៦ ម៉ោង​២០​និង​០០​នាទី​ចំណុច​ឡឥដ្ឋ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ហើយ​នៅ​ថ្ងៃ​ទី​២​ខែឧសភា​ឆ្នាំ​២០១៦ មាន​ពាក្យ​បណ្តឹង​ដល់​នគរបាល​ប៉ុស្តិ៍​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​២​នាក់។

បើ​តាម​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ មាន ០៣​នាក់​គឺ ១-​ឈ្មោះ​លាស់ ស៊ីម ភេទប្រុស អាយុ៥៥​ឆ្នាំ មុខរបរ​កម្មករ​ឡឥដ្ឋ ជនជាតិ​ខ្មែរ មាន​ទី​លំ​ភូមិ​តា​កុ​ច ឃុំ​ស្រ​ង៉ែ ស្រុកព្រៃឈរ​ ខេត្ត​កំពង់ចាម បច្ចុប្បន្ន (​ស្នាក់នៅ​ឡឥដ្ឋ​)​មាន​របួស ក្បាល​២​កន្លែង​ដេរ​១៥​ថ្នេរ​ហើមប៉ោង​ប្រអប់ដៃ​ឆ្វេង​១​កន្លែង​ហើមប៉ោង​កំភួនដៃ​ខាងស្តាំ​១​កន្លែង ស្មងជើង​១​កន្លែង​ ទី​២​ឈ្មោះ​អ៊ឹម​ ស្រី​ម៉ៅ​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ ​មុខរបរ​កម្មករ​ឡឥដ្ឋ​ជនជាតិ​ខ្មែរ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ស្នាក់នៅ​ឡ​ឥ​ដ្ន) ​របួស​ក្បាល​ខាងឆ្វេង​១​កន្លែង​​ដេរ​៣​ថ្នេរ។ ៣. ឈ្មោះ​ម៉ឺន ចំរើន​ភេទ​ប្រុស​អាយុ៣៦​ឆ្នាំ​មុខរបរ​កម្មករ​ឡឥដ្ឋ​ ជនជាតិខ្មែរ​នៅ​ភូម​ឃុំ​ជាមួយគ្នា​(​ស្នាក់នៅ​ឡឥដ្ឋ​) ​របួស​លើ​ចិញ្ចើម​ឆ្វេង​១​កន្លែង។ ចំណែក​ជនល្មើស​មាន​ចំនួន ០២​នាក់ ១.​ឈ្មោះ​ណែម​ ដន​ ភេទ​ប្រុស ​អាយុ៤៨​ឆ្នាំ​ មុខរបរ​កម្មករ​ឡឥដ្ឋ​ ជនជាតិខ្មែរ ​នៅ​ភូមិ​ថ្មី ​ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្ត​កណ្តាល​(​ស្នាក់​ឡឥដ្ឋ​)(​ឃាត់ខ្លួន)។ ២. ឈ្មោះ​ដន ចាវ​ ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ​ មុខរបរ​កម្មករ​ឡឥដ្ឋ​ ជនជាតិខ្មែរ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ស្នាក់នៅ​ឡឥដ្ឋ​) (​ឃាត់ខ្លួន​)​។

សាក្សី​និយាយ​ថា កន្លងមក​រវាង​ជនរងគ្រោះ​និង​ជនល្មើស​បាន​យក​ក្រុម​គ្រួសារ​មក​រស់នៅ​ធ្វើ​កម្មករ​ឡឥដ្ឋ​ឲ្យ​ថៅកែ​ឡឥដ្ឋ ឈ្មោះ​អ៊ឹង អៀវ មាន​ទីតាំង​ឡឥដ្ឋ​នៅ​ភូមិ​ព្រះ​ប្រសប់ ​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្តាល។

នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៦ ម៉ោង​២០​និង​០០​នាទី​ឈ្មោះ​លាស់ ស៊ីម​បាន​ជះ​ទឹក​ពីលើ​ផ្ទះ​ទៅ​ត្រូវ​ឈ្មោះ​ណែម ដន​ ពេលនោះ​ណែម ដន​ និង​ ឈ្មោះ​លាស់​ស៊ីម​ បាន​ទំនាស់​ពាក្យសំដី​គ្នា​ទៅវិញទៅមក​បន្ទាប់មក​ឈ្មោះ​លាស់ ស៊ី​ម បាន​ចុះ​ពីលើ ផ្ទះ​មក​ដី​ស្រាប់តែ​ឈ្មោះ​ណែម ដន​និង​ឈ្មោះ​ដន ចាវ ឪពុក​និង​កូន បាន​យក​ដំបង​មក ព្រួត​វាយ​ទៅលើ​ឈ្មោះ​លាស់​ស៊ីម​ត្រូវរបួស​ក្បាល​២​កន្លែង​លើ​ស្មងជើង​១​កន្លែង​ប្រអប់ដៃ​ខាងឆ្វេង​១​កន្លែង​និង​កំភួនដៃ​ស្តាំ​១​កន្លែង​ពេល​វាយតប់​គ្នា នោះ​ឈ្មោះ​លាស់ ស៊ីម បាន​យក​ដំបង​វាយ​ត្រូវ​ក្បាល​ឈ្មោះ​ណែម ដន​ បណ្តាល​របួស ដែរ​ឃើញ​ដូច្នេះ​ឈ្មោះ​អ៊ឹម ស្រី​ម៉ៅ ត្រូវជា​ក្មួយ​លាស់ ស៊ី​ម និង​ឈ្មោះ​ម៉ឺន ចំរើន ក្មួយ​ប្រសា បាន​ចូល​ទៅ​ឃាត់​ស្រាប់តែ​ឈ្មោះ​ដន ចាវ ជា​កូន​ណែម ដន បាន យក​ដំបង​អុស​កៅស៊ូ​មក​វាយ​ត្រូវ​ក្បាល​ឈ្មោះ​អ៊ឹម ស្រ​ម៉ៅ បណ្តាល​របួស ១​កន្លែង​និង វាយ ឈ្មោះ​ម៉ឺ​ន ចំរើន ត្រូវ​លើ​ចិញ្ចើម​ឆ្វេង​១​កន្លែង។ ក្រោយមក​មេការ បាន ចូល​មក​ឃាត់​បំបែក​ចេញពី គ្នា​អស់​ទៅ។ លុះដល់​ថ្ងៃទី​០២​ ខែឧសភា​ ឆ្នាំ២០១៦ ម៉ោង​១១និង៣០​នាទី​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ព្រះ​ប្រសប់ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ស្រាវជ្រាវ ហើយ​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

កម្មករ​ឡឥដ្ឋ​ប្រើ​ដំបង​និង​អង្កត់​អុស​ប្រយុទ្ធ​គ្នា​ព្រោះតែ​ការ​ជះ​ទឹក​ត្រូវ​ក្បាល