មាន​បញ្ហា​ទល់លាមក​? គ្រាន់តែ​សង្កត់​ត្រង់​កន្លែង​នេះ អ្នក​នឹង​អាច​បត់ជើង​មក​ភ្លាមៗ​តែម្តង​!

មាន​បញ្ហា​ទល់លាមក​? គ្រាន់តែ​សង្កត់​ត្រង់​កន្លែង​នេះ អ្នក​នឹង​អាច​បត់ជើង​មក​ភ្លាមៗ​តែម្តង​!

​ជា​ការពិត អារម្មណ៍​នៃ​ការ​ទល់លាមក គឺ​ពិតជា​ពិបាក​ខ្លាំងណាស់ នៅពេល​ដែល​អ្នក​ត្រូវ​ទៅ​បន្ទប់ទឹក​ចង់​បត់ជើង តែ​បែរជា​មិន​អាចធ្វើ​បាន​ទៅ​វិញ​។ បញ្ហា​នេះ​មិនមែន​ជា​ការ​លេងសើច​នោះទេ ប៉ុន្តែ​វា​ជា​ស្ថានភាព​នៃ​បញ្ហា​សុខភាព​មួយ​ដ៏​ធ្ងន់ធ្ងរ​។​

​អ្នក​ប្រហែលជា​បាន​សាកល្បង​នូវ​វិធី​ផ្សេងៗ ក្នុងការ​សម្រាល​នូវ​អា​ការៈនេះ ដូចជា​ការប្រើ​ថ្នាំ​បន្ទន់​លាមក​, បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស​សៃ​, ប្រើ​ថ្នាំ​សម្អាត​ក្រពះ​ពោះវៀន​,​ការផ្លាស់ប្តូរ​ស្ថានភាព​ក្នុងពេល​បត់ជើងធំ ឬ​ការបំបាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួន តែ​វា​នៅតែ​មិនមាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ទៀត ។​

តែ​អ្នក​មាន​ដឹង​ទេ​ថា មាន​វិធី​ម្យ៉ាងទៀត​ដែល​អាច​មាន​លក្ខណៈ​ល្អប្រសើរ និង​អាច​ធ្វើ​ឲ្យ​ឆាប់​ធូរស្រាល​បាន​ជាង​នេះ​? យើង​មាន​នូវ​វិធី​ធម្មជាតិ​មួយ ដែល​នឹង​ជួយ​អ្នក​បាន​ដោយ​មិន​ផ្តល់​ផល ប៉ះពាល់​អ្វី​នោះឡើយ ។​

ស្បែក​យឺត​មួយ​ត្រង់​ចន្លោះ​ប្រដាប់ភេទ និង​រន្ធ​គូថ​ដែល​ត្រូវបាន​គេ​ហៅ​ជា​ពាក្យ​បច្ចេកទេស​ពេទ្យ​ថា ប៉េ​រី​ណេ ។ តំបន់​ប៉េ​រី​ណេ​នេះ មាន​សម្ពាធ​ជា​ពិសេស​មួយ​ដែល​អ្នក អាច​ធ្វើការ​សង្កត់​បាន ហើយ​នៅពេល​ដែល​អ្នក​បាន​ម៉ាស្សា​នៅ​លើ​វា នោះ​វា​នឹង​សម្រាល​នូវ​អាការៈ​ទល់លាម​ករប​ស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ការពិត​មួយ​នេះ ត្រូវបាន​បង្ហាញ​តាមរយៈ ព្រឹត្តិបត្រ​សុខ​ភាព​នៃ វេជ្ជសាស្ត្រ​ខាងក្នុង​ទូទៅ ។​

មនុស្ស​ជាច្រើន​បាន​រងគ្រោះ​ពី​អាការៈ​ទល់លាមក ។​បើ​យោង​តាម​ព្រឹត្តិបត្រ​សុខភាព​មួយ​នេះ បានបង្ហាញ​ថា​មាន​មនុស្ស​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​៥​នាក់​រង​គ្រោះ​ពី​បញ្ហា​នេះ ហើយ​ភាគច្រើន​គឺជា​មនុស្ស​ស្រី​។​

វិធីសាស្ត្រ​មួយ​នេះ ក៏​អាច​អនុវត្ត​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ជួយ​សម្រាល​និង​រៀបចំ​ត្រង់​តំបន់​នោះ ឲ្យ​ត្រៀមលក្ខណៈ​ជា​ស្រេច​សម្រាប់​ការ​ឈឺពោះ​សម្រាល​។ ការ​ម៉ាស្សា​នេះ ក៏​ជួយ​សម្រួល​ដល់​ចលនា​ពោះវៀន​ផងដែរ​។ ការ​ម៉ាស្សា​ជាប្រចាំ​នឹង​ជួយ​បន្ទន់ និង​បំបែក​លាមក​របស់​អ្នក​។ វា​អាច​មាន​ប្រសិទ្ធភាព​ជាង​ការធ្វើ​លំ​ហាត់ប្រាណ និង​ការប្រើ​ថ្នាំ​បញ្ចុះលាមក​។ វេជ្ជបណ្ឌិត​គួរ​បង្រៀន​អ្នកជំងឺ​ពី​វិធី​ម៉ាស្សា​មួយ​នេះ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។