បំភ្លឺ : មន្ត្រីនគរបាល​កាប់​ស្លាប់​ប្អូនប្រុស មេ​នគរបាល​វរៈ​ព្រំដែន​លេខ​៨០៧ មិនមែនជា​បងប្អូន​ទេ​

បន្ទាយមានជ័យ:
សាច់ញាតិ​ជនរងគ្រោះ​សុំ​បំភ្លឺថា ឃាតករ​ប្រព្រឹត្ត​សាហាវព្រៃផ្សៃ កាប់​ស្លាប់​ប្អូនប្រុស​លោក​មេ​បញ្ជ​ការ​វរៈ នៅក្នុង​ទីបញ្ជាការដ្ឋាន​វរៈ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ពុំមែន​ជា​សាច់ញាតិ​នឹង​ជនរងគ្រោះ និង​លោក​មេបញ្ជាការ​វរៈ​នោះទេ​។​
   

​សូម​រំលឹកថា ឃាតកម្ម​នោះ​កើតឡើង​កាលពី​ម៉ោង​៩​និង​១០​នាទី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៦​កន្លងមក នៅក្នុង​បញ្ជាការដ្ឋាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៨០៧ នៅ​ភូមិ​សាមគ្គី​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​។​
 លោក​អនុ​សេនីយ៍​ម៉​ង់ ស៊ី នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក អោយដឹង​ថ្ងៃទី​៣​ឧសភា​ថា ជនរងគ្រោះ​ឈ្មោះ​ម៉​ង់ សួរ ជា​អនុ​សេនីយ៍ នាយផ្នែក​ភស្តុភារ​វរៈ ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក​វរសេនីយ៍​ប្រាក់ សាំ មេបញ្ជាការ​វរៈ​៨០៧​។ ប៉ុន្តែ​ប្រើ​ត្រកូល​ផ្សេងគ្នា​។​
 រីឯ​លោក​អនុសេនីយ៍ទោ​បូរ ណា​រិ​ទ្ធិ នាយរង​ផ្នែក​បុគ្គលិក​វរៈ​៨០៧ ដែលជា​ឃាតករ​កាប់​បណ្តាល​ឲ្យ​ស្លាប់ ជនរងគ្រោះ​ពុំមែន​ជា​បងប្អូន​ឬ​ជា​សាច់ថ្លៃ នឹង​ជនរងគ្រោះ​ក៏​ដូច​លោក​ម៉​ង់ ស៊ី និង​លោក​ប្រាក់ សាំ​ឡើយ​។ គេ​ជា​អ្នកដទៃ​សុទ្ធសាធ ហើយ​គេ​តែងមាន​ច​រឹត​ឆេវឆាវ ឃោរឃៅ​តែ​កាលណា​ស្រវឹងស្រា    ហើយ​ក្នុង​ហេតុការណ៍ ជនរងគ្រោះ មិន​ស្មានថា ជនដៃដល់​មានកាំបិត ទើប​កើត​គ្រោះថ្នាក់​ដោយសារ​ជន​នោះ កាប់​របួស​ច្រើន​កន្លែង​បណ្តាល​ឲ្យ​ហូរឈាម​ច្រើន ហើយ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
    
​សាច់ញាតិ​គោរព​ស្នើ​បំភ្លឺ​ដូច្នេះ បន្ទាប់ពី​សារព័ត៌មាន​ស្រង់​ប្រភពព័ត៌មាន​ដូចដែល​ផ្សាយ​ថា ឃាតករ​ឈ្មោះ​បូរ ណា​រិ​ទ្ធិ ជា​បងប្អូន​ថ្លៃ​នឹង​លោក​វរៈ​ប្រាក់ សាំ មេបញ្ជាការ​វរៈ​៨០៧​នោះ​។​
 រឿងហេតុ​ឃា​កម្ម​នោះ ដំបូង​ជនល្មើស​បាន​យក​កាំបិតប៉ាំងតោ​កាត់ផ្តាច់​ខ្សែភ្លើង នៅ​ដើមឈើ​ក្នុង​ទីបញ្ជាការដ្ឋាន​វរៈ​៨០៧ បណ្តាល​ឲ្យ​ងងឹតឈឹង​។​
   បន្ទាប់មក​លោក​វរសេនីយ៍ត្រី​ដៀប ពេជ្រ មេបញ្ជាការរង​វរ លោក​អនុ​សេនីយ៍​ម៉​ង់ សួរ  នាយរង​ផ្នែក​ភស្តុភារ​វរៈ (​ជនរងគ្រោះ​) សួរនាំ ក៏ត្រូវ​ជនល្មើស​ឆ្លើយ​យ៉ាង​ព្រហើន និង​ច្រឡោងខាម ហើយ​កើត​ជម្លោះ​នឹង​គ្នា​។ ជនល្មើស​មានកាំបិត​បា​ន​កាប់​ជនរងគ្រោះ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ស្លាប់​នៅពេល​បន្ទាប់មក​។​
   ចំពោះ​ឃាតករ​ត្រូវបាន​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កសាង​សំណុំរឿង​បញ្ជូន ហើយ​តុលាការ​ឃុំខ្លួន​ហើយ​កាលពី​ថ្ងៃទី​១​ឧសភា​
   រី​សព​ជនរងគ្រោះ ត្រូវ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ជូន​នៅ​ស្រុកកំណើត ភូមិ​ទៀន​ក្តៀង ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង​៕

បំភ្លឺ : មន្ត្រីនគរបាល​កាប់​ស្លាប់​ប្អូនប្រុស មេ​នគរបាល​វរៈ​ព្រំដែន​លេខ​៨០៧ មិនមែនជា​បងប្អូន​ទេ​

បំភ្លឺ : មន្ត្រីនគរបាល​កាប់​ស្លាប់​ប្អូនប្រុស មេ​នគរបាល​វរៈ​ព្រំដែន​លេខ​៨០៧ មិនមែនជា​បងប្អូន​ទេ​