រថយន្ត​ព្រូស​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​

6 Videos


បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅពេលដែលគាត់ជិៈម៉ូតូបំរុងឆ្លងផ្លូវត្រូវរថយន្តព្រូសបុកយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៦ នេះ នៅលើដង ផ្លូវជាតិលេខ 8 ត្រង់ចំណុច ផ្លូវចូលរោងចក្រ ចិន ស្ថិតក្នុងភូមិ ពានភ្លើង ឃុំ ស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

រថយន្ត​ព្រូស​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺរវាងម៉ូតូ ម៉ាក c125 ពណ៌ខ្មៅ និង រថយន្តម៉ាកតូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភព 2AC1238 បើកបរដោយឈ្មោះ កៃ រិទ្ធិ ភេទ ប្រុស អាយុ 32 ឆ្នាំ នៅភូមិពោធិស្រុក ឃុំ កោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

បើកបរស្របទិសគ្មា ពីកើតទៅលិច មក ដល់ចំណុចកើតហេតុស្រាប់តែ ម៉ូតូ បានបត់ ឆ្វេង ក៏ត្រូវរថយន្ត បុកពីចំហៀង បណ្តាល ឲ្យអ្នកបើកបរ ម៉ូតូ ឈ្មោះរៀល លន់ ភេទប្រុស អាយុ 72 ឆ្នាំ នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នរថយន្ត និង អ្នកបើកបរ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនិតិវិធី ចំណែកសាកសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ ៕សុថាត់

រថយន្ត​ព្រូស​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​
រថយន្ត​ព្រូស​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​