តំបន់​ព្រៃ​ឡង់​ពោរពេញ​ដោយ​បទល្មើស​

6 Videos


មកទល់នឹងពេលនេះនៅតំបន់ព្រៃឡង់ ដែលជាដែនព្រៃរបស់រដ្ឋធំជាងគេនោះ គឺកំពុងទទួល រងនូវការបំផ្លិចបំផ្លាញពីសំណាក់ឈ្មួញទុច្ចរិតយ៉ាងធ្ងន់ធ្ងរធ្វើឱ្យប្រជាពលរដ្ឋរិះគន់សមត្ថកិច្ចរដ្ឋបាលព្រៃឈើថា បានបើកដៃឱ្យឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នេះ ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានឱ្យដឹងថា ដែនព្រៃរបស់រដ្ឋនៅតំបន់ព្រៃឡង់ គឺមានតែឈ្មោះតែប៉ុណ្ណោះ ប៉ុន្តែខាងក្នុងអស់ដើមឈើធំៗហើយ សូម្បីតែដើមឈើ (ឆ្បោះ) ដែលជាដើម ឈើ ភាគច្រើនជនជាតិភាគតិចអាស្រ័យផល អនុផលនោះក៏អស់ដែរ ។ លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ ដែលទើបឡើងកាន់តំណែងបានរយៈពេលជាង ១ ខែមកនេះបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នតំបន់ព្រៃឡង់ គឺពោរពេញដោយបទល្មើស ដោយមានរណាយន្តខ្នាតធំរាប់រយគ្រឿងកាត់ដើមឈើលាន់ឭរំពងពេញព្រៃ និង មានគោយន្តកន្ត្រៃដឹកឈើចេញចូលដូចគេហែរកឋិន ។

តំបន់​ព្រៃ​ឡង់​ពោរពេញ​ដោយ​បទល្មើស​

លោកនិយាយឲ្យដឹងបែបនេះ គឺនៅពេលដែលលោកដឹកនាំកម្លាំងមួយក្រុមឆ្មក់ចូលបង្ក្រាបនៅតំបន់ព្រៃឡង់ នៅខែឧសភា ឆ្នាំ ២០១៦ នេះ ។ ទិដ្ឋភាពបែបនេះលោក អភិបាលស្រុកក៏ដូចជាប្រជាពលរដ្ឋមានការ ខកចិត្តជាខ្លាំងចំពោះសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ហើយបើតាមការសាកសួរពីខ្មាន់រណាយន្តបានឱ្យដឹងថា រណាយន្ត ១ គ្រឿងត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចមេព្រៃពី ៣០ ម៉ឺនទៅ ៤០ម៉ឺនរៀល ហើយការដឹកឈើចេញជារឿងមួយផ្សេងទៀត ៕ សុថាត់

តំបន់​ព្រៃ​ឡង់​ពោរពេញ​ដោយ​បទល្មើស​
តំបន់​ព្រៃ​ឡង់​ពោរពេញ​ដោយ​បទល្មើស​
តំបន់​ព្រៃ​ឡង់​ពោរពេញ​ដោយ​បទល្មើស​
តំបន់​ព្រៃ​ឡង់​ពោរពេញ​ដោយ​បទល្មើស​