ឆ​យី ដៀមដាម​ដាក់ ប៉ែន ចំរុង ចុក​ឈាម​ហ្មង !

6 Videos


ក្រោយលេចចេញព័ត៌មានដាក់ពាក្យបណ្ដឹងលែងលះរបស់លោក ប៉ែន ចំរុង ទៅកាន់ប្រពន្ធមិនទាន់មានខាន់ស្លា ភិន សុដាលីស ដែលកំពុងពពោះកូនក្នុងផ្ទៃរួចមក អ្នកនាង ឆយី បានចេញមុខបញ្ចេញយោបល់បែបកាន់ជើង ភិន សុដាលីស ហើយវាយប្រហារបែបដៀមដាមទៅកាន់លោក ប៉ែន ចំរុង យ៉ាងចាស់ដៃ ព្រោះតែអ្នកនាងធ្លាប់មានបទពិសោធជីវិតច្រើនទាក់ទងនឹងជីវិតគូមិនសមប្រកបនេះ ។

ឆ​យី ដៀមដាម​ដាក់ ប៉ែន ចំរុង ចុក​ឈាម​ហ្មង !

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ឆយី ផ្ទាល់ អ្នកនាងបានបញ្ចេញយោបល់ក្នុងរឿងរ៉ាវខាងលើឱ្យដឹងថា «មនុស្សស្រី តែងតែជាល្បែងសម្រាប់ការសាកល្បងរបស់មនុស្សប្រុសរហូតមក….ទឹកភ្នែកហូរឡើចង់ស្ងួតពីខ្លួនគ្មានអ្នកណាម្នាក់យល់ទេ ..ភាពឈឺចាប់ជាថ្នាំសម្រាប់បន្សាបភាពទន់ជ្រាយ ចេះទទួលខុសត្រូវលើកជីវិតខ្លួនឯង និង ជីវិតតូចមួយដែលរៀបនឹងមកមើលពិភពលោកនេះ…ខ្ញុំធ្លាប់ឆ្លងកាត់ យល់ច្បាស់ណាស់នូវអារម្មណ៍មួយនេះ ពពោះម្នាក់ឯងគ្មានប្តីនៅក្បែរ ហែលឆ្លងទឹកភ្នែក ហែងឆ្លងភាពឈឺចាប់ ហែលឆ្លងសម្តីពួកឆ្កែចាំតែមើលពីកំហុស ភ្លេចខ្លួនឯងជាអ្នកណា ខ្ញុំចាប់ផ្តើមពី 0 .. ទម្រាំមកដល់ពេលនេះ..ដូចធ្លាក់នរកទាំងរស់ …មនុស្សស្រីពូកែទ្រាំ ពូកែលាក់អារម្មណ៍ប៉ុនណា ក៏ជាមនុស្សបេះដូងសាងពីឈាមស្រស់ៗដែរ គួរតែឱ្យកម្លាំងចិត្តគាត់ កុំជាន់ពន្លិចគ្នា …គ្មានអ្នកណាចង់មានបញ្ហាជីវិតទេ» ។

ឆ​យី ដៀមដាម​ដាក់ ប៉ែន ចំរុង ចុក​ឈាម​ហ្មង !

ទោះបីជាយ៉ាងណា រឿងរ៉ាវរកាំរកូសរវាងគូស្នេហ៍តារាសិល្បៈដែលធ្លាប់បានសាងភាពភ្ញាក់ផ្អើលដាក់មហាជននេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយឱ្យប្រាកដនៅឡើយ ព្រោះតែអ្នកទាំងពីរមិនទាន់បានចេញមុខបក ស្រាយឱ្យបានលម្អិតពីបញ្ហានេះ ៕ ភូមិន្ទ

ឆ​យី ដៀមដាម​ដាក់ ប៉ែន ចំរុង ចុក​ឈាម​ហ្មង !
ឆ​យី ដៀមដាម​ដាក់ ប៉ែន ចំរុង ចុក​ឈាម​ហ្មង !
ឆ​យី ដៀមដាម​ដាក់ ប៉ែន ចំរុង ចុក​ឈាម​ហ្មង !