ស្ត្រី​ជា​ម្តាយ​គួរ​ចាប់អារម្មណ៍​ពី​បញ្ហា​ត្រចៀក​របស់​ទារក

ត្រចៀកគឺជាអាការមួយយ៉ាងសំខាន់ដល់ការស្តាប់ចាប់យកសញ្ញាពីបរិស្ថាន ។ បើត្រចៀកមានបញ្ហាដូចជាស្តាប់មិនច្បាស់ ស្តាប់មិនឮនោះ គឺជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់អនាគតកុមារ ដែលតម្រូវឲ្យស្ត្រីជាមាតាគប្បីចាប់អារម្មណ៍ត្រង់ចំណុចនេះបន្តិច ។ មានបញ្ហាមួយចំនួនដែលបណ្តាលឲ្យត្រចៀកកុមារមានបញ្ហាដោយសារ ៖

-ត្បារត្រចៀក៖ លោកអ្នក មិនគួរមានទម្លាប់ រុក ខ្វារ កេះ ឬត្បារត្រចៀក កូននោះទេ ព្រោះស្រួលមិនស្រួលកូនធ្វើតាមអាចយកឈើរុក ឬយកវត្ថុផ្សេងៗដាក់ចូលក្នុង
ត្រចៀក ដែលនាំឲ្យមានបញ្ហាកើតរោគផ្សិត ក្នុងត្រចៀកធ្វើឲ្យរមាស់ និងរលាកត្រចៀក ឬអាចប៉ះពាល់ដល់ក្រដាសត្រចៀកធ្វើឲ្យស្តាប់លែងឮ(ថ្លង់)ជាដើម។

-ពេលទឹកចូលត្រចៀក៖ ម្តាយគួរប្រើសំឡីត្បាររាក់ៗត្រឹមតែមាត់រន្ធត្រចៀតទៅបានហើយ កុំរុកចូលជ្រៅ ព្រោះអាចធ្វើឲ្យត្រចៀកមានបញ្ហា ។ ជាទូទៅទឹកចូលត្រចៀកគឺមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ មិនយូរប៉ុនា្មានទឹកនោះនឹងហូរចេញមកដោយឯងៗ ។

-ការប៉ះពាល់សំឡេងខ្លាំង៖ ការស្រែកជិត ឬស្រែកដាក់ត្រចៀកទារក ក៏អាចបណ្តាលឲ្យមានបញ្ហាចំពោះត្រចៀករបស់ទារកផងដែរ ដូច្នេះនៅពេលដែលនិយាយ ឬស្រែកឮគួរតែ ការពារត្រចៀកកូនតូចរបស់លោកអ្នក កុំឲ្យទទួលរងនូវសូរសំឡេងឮពេក ។

-មានជំងឺតាំងពីកំណើត៖ ជំងឺមួយចំនួនក៏អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ការស្តាប់របស់ទារកផងដែរដូចជា ទារកកើតមកមានមុខមាត់ខុសប្រក្រតី ឬមានចិញ្ជើមធ្លាក់ ស្លឹកត្រចៀកកំបិុត មានទម្ងន់តិច កើតមកក្នុងត្រកូលគ-ថ្លង់ ឬត្រចៀកថ្លង់ជាដើម ។

-ការប្រើប្រាស់ថ្នាំ៖ ពិតណាស់ការប្រើប្រាស់ថ្នាំមួយចំនួនឬប្រើក្នុងកម្រិតច្រើនក៏ជាផ្នែកមួយដែលអាចបណ្តាលឲ្យមានបញ្ហាដល់ត្រចៀកដែរ ហើយចាំបាច់ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យសិន មុននឹងប្រើប្រាស់ថ្នាំ ។

គ្មានអ្វីដែលប្រសើរជាងម្តាយនាំកូនទៅជួបជាមួយគ្រូពេទ្យនោះទេ ដូច្នេះរាល់ពេលដែលមានបញ្ហា ជាពិសេសពាក់ព័ន្ធជាមួយនឹងបញ្ហាត្រចៀក គួរតែនាំកូនទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយទើបជាការប្រសើរ ៕

ប្រភព៖ thekhmerpage

  • ស្ត្រី​ជា​ម្តាយ​គួរ​ចាប់អារម្មណ៍​ពី​បញ្ហា​ត្រចៀក​របស់​ទារក已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: