សកម្មភាពដែលស្ត្រីមិនត្រូវធ្វើ ក្នុងអំឡុងពេលមានរដូវ

ការមានរដូវគឺជាគឺជារឿងធម្មតារបស់ស្រ្ដីដែលកើតឡើងជារឿងរាល់ខែ ដែលជាមធ្យមច្រើនកើតឡើងរាល់២៨ថ្ងៃម្ដង។ នៅអំឡុងពេលមានរដូវ ស្រ្តីតែងតែមានអារម្មណ៏មួរមៅ នឹងធុញថប់ក្នុងចិត្តជាខ្លាំង ហើយមិនចង់ចេញទៅក្រៅផ្ទះឡើយ។ ម្យ៉ាងវិញទៀតស្រ្តីតែងឈឺចាប់ក្នុងស្បូននៅអំឡុងពេលមានរដូវ នេះហើយជាកត្តាដែលធ្វើអោយស្រ្តីព្យាយាមធ្វើកម្មភាពមួយចំនួនដើម្បីបំបាត់ការឈឺចាប់ ប៉ុន្តែសកម្មភាពដែលស្រ្តីភាគច្រើនធ្វើ គឹមិនប្រាកដថាមានផលវិជ្ជមានទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាសកម្មភាពដែលស្រ្តីមិនគួរធ្វើនៅពេលមានរដូវ៖

1.រួមភេទដោយមិនបានការពារ៖ ការរួមភេទនៅអំឡុងមានរដូវ វាធ្វើអោយយើងមានឱកាសក្នុងការមានភ្ទៃពោះកាន់តែខ្លាំង។ ម្យ៉ាងវិញទៀតការរួមភេទនៅអំឡុងមានរដូវបែបនេះ វានឹងងាយឆ្លងមេរោគ ថែមទៀតផង។ ដូចច្នេះហើយ វិធីល្អបំផុតនោះគឺ មិនគួររួមភេទនៅអំឡុងមានរដូវនោះទេ អ្នកគួររងចាំការមានរដូវបញ្ចប់សិនទើបល្អ។

2.ខកខានមិនបានញាុំអាហារ៖ ការខកខានមិនបានញាុំអាហារគឺជាដើមហេតុដែលធ្វើអោយអ្នកកាន់តែអស់កម្លាំង ហើយអ្នកត្រូវតែដឹងថានៅពេលដែលមានរដូវ គឺរាងកាយរបស់យើងបាត់បងឈាមច្រើនការ ដូចនេះហើយអ្នកត្រូវទទួលទានអាហារដើម្បីទទួលបាននូវថាមពល។

3.ធ្វើការងារធ្ងន់៖ ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់នៅត្រង់បរិវេនស្បូនឬ ខ្នង អ្នកត្រូវជៀសវាងធ្វើការងារធ្ងន់ ព្រោះវានឹងធ្វើអោយអ្នកឈឺចាប់កាន់តែខ្លាំង។

4.ទទួលទានទឹកត្រជាក់៖ នេះគឺជាកត្តាសំខាន់ណាស់ដែលស្រ្តីគួរតែដឹង ព្រោះថាការទទួលទានទឹកត្រជាក់នឹងធ្វើអោយឈាមរដូវតោងជាប់នៅនឹងជញ្ជាំងស្បូន ហើយបន្ទាប់ពី 5-10ឆ្នាំក្រោយ វាអាចបង្កឱ្យមានជំងឺមហារីកស្បូនជាមិនខាន៕

ប្រភព៖ khmerwonder

  • សកម្មភាពដែលស្ត្រីមិនត្រូវធ្វើ ក្នុងអំឡុងពេលមានរដូវ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: