ព្រះ​សង្ឃ​គ្រប់​វត្ត​នៅ​ទូទាំង​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង ផ្តល់​សម្ភារៈ អង្ករ និង​ថវិកា​ដល់​អនុសាខា​កាកបាទក្រហម

ព្រះ​សង្ឃ​គ្រប់​វត្ត​នៅ​ទូទាំង​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង ផ្តល់​សម្ភារៈ អង្ករ និង​ថវិកា​ដល់​អនុសាខា​កាកបាទក្រហម



ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ ២០១៦ ព្រះសង្ឃ​ចំនួន​៣៥​វត្ត​នៅ​ទូទាំង​ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​ផ្តល់​សម្ភារៈ ស្បៀង និង​ថវិកា​ដល់​អនុសាខា​កាកបាទក្រហម​ស្រុក​បាភ្នំ សម្រាប់​ជួយ​ជនរងគ្រោះ ងាយ​រង និង​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ។

ព្រះ​មេត្តា​ធម្មធរ នុត វណ្ណៈ អនុ​គុណ​សង្ឃ​ស្រុក គង់នៅ​វត្ត ជ្រៃ​ឧ​ត្ត​ម ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ បាន​មាន​បន្ទូរ​ថា​ដោយ​យល់ឃើញ​ច្បាស់​អំពី​ការងារ​កាកបាទក្រហម​នោះ ព្រះអង្គ​បាន ចលនា​កៀរគរ​រក​មូលនិធិ ពី​គ្រប់​វត្ត​អារាម​ទាំងអស់​នៅ​ក្នុង​ស្រុក​បាភ្នំ ទោះ​តិច​ក្តី​ច្រើន​ក្តី ដើម្បី​ទ្រទ្រង់​មនុស្សធម៌​ឲ្យ​បាន​កាន់តែ​ច្រើនជាង​មុន ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម បន្ត​នូវ​ក្តី​ស​ង្ឃឹម និង​ការ​ជួយ​គាំទ្រ​ដល់​ជន​គ្រប់រូប​ដែល​ត្រូវការ​ឲ្យ​ជួយ​ជា​ចាំបាច់​បំផុត​។ ដោយ​មើល​ឃើញ​ថា កាកបាទ​ក្រហមកម្ពុជា នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ក្លាយ​ជា​កម្លាំង​ស្នូល ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ ឈាន​ឆ្ពោះ​ទៅ​រក​ជីវភាព​ប្រកបដោយ​សុខុមាលភាព ល្អ​ប្រសើរ​ជាង​មុន​នោះ បាន​ធ​ញ​វ​អោយ​ព្រះ​ស​ង្ឃ​គ្រប់​វត្ត​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ជា​សម្ភារៈ ស្បៀង និង​ថវិកា ដោយ​ទឹកចិត្ត​ស្មោះសរ។

លោក ទេព ភា​រុន ប្រធាន​អនុ​គណៈកម្មាធិការ​ស្រុក​បាភ្នំ និង​ជា​អភិបាលស្រុក បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ព្រះចៅ​អធិការ​វត្ត​គ្រប់​វត្ត ដែល​បាន​យ​លើ​ច្បាស់​អំពី​គោល​ការ​គ្រឹះ​របស់​កាកបាទក្រហម ហើយ​បាន​ចូលរួម​ជា​ជា​សម្ភារៈ ស្បៀង និង​ថវិកា​សម្រាប់​ទ្រទ្រង់​អនុសាខា​ស្រុក​ទុក​សម្រាប់​ចាត់ចែង ដោះស្រាយ​នូវ​ចំពោះ​មុខ នៅ​ពេល​បងប្អូន រងគ្រោះ ងាយ​រង និង​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឲ្យ​បាន​ទាន់​ពេល​វេលា ហើយ​អំណោយ​មនុស្សធម៌​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ និន្នាការ​នយោបាយ​ឡើយ​។ លោក​បន្ត​ថា និង​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដោយ​តម្លាភាព និង​គណនេយ្យភាព។

អំណោយ​ដែល​ព្រះមេត្តា​ធម្មធរ នុត វណ្ណៈ អនុ​គុណ​សង្ឃ​ស្រុក ប្រគេន​នោះ​រួម​មាន អង្ករ​១,១៦៣​គីឡូក្រាម សម្ភារៈ​ជាច្រើន​មុខ​ចំ​នួន​៣២​កញ្ចប់​ធំ និង​ថវិកា​៣,៤៦០,០០០​រៀល៕