អាមេរិក៖ អ្នកកាសែត​នៅ​ជុំ​វិញ​ពិភព​លោក​​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ជាង​ពេល​ណាទាំង​អស់

អាមេរិក៖ អ្នកកាសែត​នៅ​ជុំ​វិញ​ពិភព​លោក​​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ជាង​ពេល​ណាទាំង​អស់

អ្នក​កាសែត​ជនជាតិ​ឥណ្ឌា​ស្រែក​ពាក្យស្លោកដើម្បី​សេរីភាព​សារព័ត៌មាននៅ​ក្បែរ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ New Delhi ប្រទេស​ឥណ្ឌា India កាលពី​ថ្ងៃ​អង្គារ​​ ទី​១៦ កុម្ភៈ ឆ្នាំ២០១៦។

​អ្នក​កាសែត​ម្នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​តាំង​ពី​ឆ្នាំ​១៩៩៩ នៅប្រទេស​អ៊ូសបេគីស្ថាន។ អ្នក​និពន្ធ​ជន​ជាតិ​ស៊ូដង់​ម្នាក់ត្រូវ​គេ​ចាប់​ខ្លួន​បន្ទាប់​ពី​អ្នក​ស្រី​បាន​រិៈគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោមអ្នក​កាសែត​ដែលស.រ.អា.​ចាប់អារម្មណ៏​សម្រាប់​ទិវា​សេរីភាព​សារព័ត៌​មាន។

ក្រសួង​ការ​បរទេស​ស.រ.អា.កត់​សម្គាល់​ទិវា​សេរីភាព​សារព័ត៌មាននៅ​ថ្ងៃ​ទី​៣​ឧសភា​នេះ​ដោយ​បង្វែរ​ចំណាប់​អារម្មណ៏​ទៅ​កាន់​ការឃុំខ្លួនបច្ចុប្បន្ន​និង​ការ​ចោទ​ប្រកាន់​អំពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹងអ្នក​យក​ព័ត៌មាន​ដែល​កំពុងកើត​ឡើង​ជា​បន្ត ដោយ​បាន​និយាយថា​ពួក​គេ​ត្រូវ​បាន «ចាប់​ពិរុទ្ធ​វាយ​ប្រហារ​ គំរាម​កំហែង ព្រម​ទាំង​ចាប់​ដាក់​គុក​ដោយ​សារ​សេចក្តី​រាយការណ៏​របស់​ពួក​គេ» ហើយ​ថា​ស្ថានការណ៏​នៅ​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។

ករណី​អ្នក​យក​ព័ត៌មាន​ទាំង​នោះ ត្រូវ​បាន​បង្ហាញ​នៅ​លើ​គេហរទំព័រ www.HumanRights.gov ហើយត្រូវ​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម Twitter ​ដោយ​ភ្ជាប់​ពាក្យ​ថា​ #FreethePress។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​គេចាប់អារម្មណ៏ទាំង​នោះ​ គឺលោក Muhammad Bekjanov អ្នក​សារព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​កំពុង​ជាប់​ពន្ធ​នា​គារ​យូរ​បំផុត ​នេះបើ​តាម​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន។

អង្គការ​នេះ​បាន​និយាយ​ថា Berjanov ​ដែល​ជា​អ្នក​និពន្ធ​កាសែត​ប្រឆាំង​មួយ​ដែលបាន​បិទ​ទៅ​ហើយ​នោះ ត្រូវ​អាជ្ញាធរ​ Uzbek ត្រូវ​បានចាប់​ដាក់​គុក​អស់​ពេល​ជាង​ដប់​ឆ្នាំ ក្នុង​បទ​ចោទ​ប្រកាន់​ដែល​គេ​ប្រឌិត​ឡើង។

អាជ្ញាធរ​ជឿថា​សុខភាព​របស់​លោក​កំពុង​ចុះ​ថម​ថយ​យ៉ាង​ខ្លាំង​ហើយ​ថា​លោក​ត្រូវការ​ពេទ្យ​ព្យាបាល​ជា​បន្ទាន់​ភ្លាមៗ។

ក្រសួង​ការ​បរទេស​ស.រ.អា.​ ក៏​បាន​ផ្សព្វផ្សាយ​ដែរ​នូវ​ករណី​របស់​អ្នក​ស្រី Madeeha Adballa អ្នក​និពន្ធនាយក​ដែលអាជ្ញាធរ​ស៊ូដង់រករឿង​ដោយ​សារ​អ្នក​ស្រី​បាន​រិៈគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៥ ក្នុង​បទ​ចោទ​ដែល​រួម​មាន ការ​ឃោបឃិត​គ្នា​ ​ការ​ប៉ះ​ពាល់​ដល់​រដ្ឋធម្មនុញ្ញ និង​ការ​ចុះ​ផ្សាយព័ត៌មាន​មិន​ពិត ដែល​អាច​នាំ​ឲ្យ​អ្នក​ស្រីជាប់​ទោសប្រហារ​ជីវិត បើ​សិនជា​តុលាការ​រក​ឃើញ​ថា​មាន​ទោស​នោះ៕