តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យស្ត្រីបាត់បង់ចំណង់ផ្លូវភេទ?

ការបាត់បង់នូវកម្រិតអ័រម៉ូនអឺស្ត្រូហ្សែននិងតេស្តូស្តេរ៉ូនដែលកើតមាននៅខណៈពេលដែលស្ត្រីរាំងរដូវ គឺអាចបណ្តាលឱ្យមានការបម្រែបម្រួល នៃចំណង់ផ្លូវភេទរបស់ស្ត្រី។ ស្ត្រីដែលស្ថិតនៅក្នុងដំណាក់កាលជិតអស់រដូវឬក្នុងដំណាក់កាលអស់រដូវ គឺគេអាចសម្គាល់ឃើញថាខ្លួនរបស់គេ គឺហាក់ដូចជាមិនសូវមានចំណាប់អារម្មណ៍ខាងផ្លូវភេទ ឬឆាប់ ទទួលបាននូវអារម្មណ៍ស្រើបស្រាលដូច មនុស្សស្រីធម្មតានោះទេ ។
តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យស្ត្រីបាត់បង់ចំណង់ផ្លូវភេទ?
លើសពីនេះ ទៅទៀត ប្រសិនបើ កម្រិតនៃអ័រម៉ូនអឺស្ត្រូហ្សែនមានការធ្លាក់ចុះគឺអាចបណ្តាលឱ្យមានធ្លាក់ ចុះនូវការផ្គត់ផ្គង់ឈាមទៅកាន់ទ្វារមាសផងដែរ ។ ដូច្នេះប្រសិនបើមានការ ធ្លាក់ចុះនូវកម្រិតផ្គត់ផ្គង់ឈាម គឺវាអាចប៉ះពាល់ទៅដល់ជាតិរំអិលរបស់ទ្វារមាសដែលអាចធ្វើឱ្យទ្វារមាសមានភាព ស្ងួតដែលជាផលពិបាកក្នុងពេលរួមភេទ ។

កម្រិតចុះទាបនៃអ័រម៉ូនអឺស្ត្រូហ្សែន គឺមិនត្រឹមតែជាមូលហេតុធ្វើឱ្យចំណង់ផ្លូវភេទរបស់ស្ត្រីធ្លាក់ចុះ នោះទេ ប៉ុន្តែវាក៏មាន កត្តាជាច្រើនទៀត ដែលអាចធ្វើការរារាំង ដល់ចំណង់ផ្លូវភេទរបស់ស្ត្រីផងដែរដូចជា៖
– ភាពរំខានក្នុងការគេង
-ការធ្លាក់ទឹកចិត្ត ឬការព្រួយបារម្
-ស្ត្រេស
-ការប្រើប្រាស់ឱសថច្រើនពេក
-និងការព្រួយបារម្ភពីសុខភាពផងដែរ ៕

ប្រភព៖ iknow

  • តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យស្ត្រីបាត់បង់ចំណង់ផ្លូវភេទ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: