លោកយាយ​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ជាមួយ​កូនប្រុស​ពិការ​ភ្នែក​និង​ជើង​បាន​ទទួល​អំណោយ​ពីស​ម្តេច​និង​សប្បុរសជន

លោកយាយ​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ជាមួយ​កូនប្រុស​ពិការ​ភ្នែក​និង​ជើង​បាន​ទទួល​អំណោយ​ពីស​ម្តេច​និង​សប្បុរសជន



តាកែវ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន និង​សប្បុរសជន​បាន​ផ្តល់​នូវ​អំណោយ​បន្តបន្ទាប់​ដល់ដៃ​លោកយាយ​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ជាមួយ​កូនប្រុស​ពិការ​ភ្នែក​ពិការ​ជើង​ក្នុង​ខ្ទម​ស្លឹក​ទ្រុត​ទ្រោម​ក្រោយពី​មើល​ឃើញ​ភាព​លំបាក​ខ្សត់ខ្សោយ​របស់​លោក​យាយ​និង​កូនប្រុស​ពិការ​តាមរយៈ​បណ្តាញ​ព័ត៍​មាន​ហ្វេ​សបុ​កបាន​បង្ហោះ​រូបភាព​ពិត​នៃ​ជីវិត​រស់នៅ​ប្រកបដោយ​ការ​តស៊ូ​ទោះបី​ព្រហ្ម​លិខិត​កំណត់​អោយ​ស្ទើរ​ក្សិណក្ស័យ​ក៏ដោយ​។

លោក សា​រ៉ា តំណាង​ឲ្យ​ក្រុម​ចលនា យុវជន​កម្ពុជា​លេខ​១៥៧​បាន​ថ្លែង​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន​ក្រោយពី​បាន​មើលឃើញ​ពី​ជីវិត​លំបាក​វេទនា​របស់​លោក​យាយ​និង​កូនប្រុស​ពិការភ្នែក​រស់នៅ​ដោយ​ការតស៊ូ​ក្រោយ​ខ្ទម​ស្លឹក​តាមរយៈ​បណ្តាញ​ព័ត៌មាន​ភ្លាម​សម្តេច​ទាំងពីរ​បាន​បញ្ជា​ឲ្យ​ក្រុមយុវជន​លេខ​១៥៧​យក​អំណោយ​បរិភោគ សម្ភា​រៈ​ប្រើប្រាស់​និង​ថវិការ​ផ្តល់ជូន​ជាបន្ទាន់​និង​ពិនិត្យ​ចាត់ចែង​សង្គ្រោះ​បន្តបន្ទាប់​មិន​ឲ្យ​ជួប​ការ​លំបាក​ទៀត​ឡើយ​។

លោក​បានអោយដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២ ខែឧសភា ឆ្នាំ​២០១៦​ក្រុម​ចលនា​យុវជន​កម្ពុជា លេខ​១៥៧​បាន​នាំ​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ទៅ​ផ្តល់ ជូន​ដល់ដៃ​លោក ខាន់ តៅ អាយុ ៨៣​ឆ្នាំ មេម៉ាយ​ចាស់ជរា​មាន​ជំងឺ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ជាមួយ​កូនប្រុស​ពិការ​ភ្នែក​ម្ខាង ពិការ​ជើង​ឆ្វេង​ម្ខាង​ពី​កំណើត ពោះម៉ាយ​ប្រពន្ធ​កូន​រត់ចោល ប្រកប​របរ​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ចិញ្ចឹម​ម្តាយ​ចាស់ និង កូនស្រី​ពីរ​នាក់​ទៀត​ដែល​មាន​ជីវភាព​ក្រីក្រ​លំបាក​។ អំណោយ​រួម​មាន អង្ករ ១០០​គីឡូក្រាម មី​យើង ៥​កេះ ទឹក​ស៊ីអ៊ីវ ៣​យួរ ទឹកដោះគោ​វីតាមីន ៣​កេស ត្រីខ ១០០​កំប៉ុង ទឹកដោះគោឆៅ ២​ឡូ ទឹក​ផ្លែឈើ ២​កេស ទឹក​សុទ្ធ ២​កេស ស្ករស ៥​គីឡូក្រាម តែ ៥​កញ្ចប់ សម្ភារៈ​ផ្ទះបាយ ១​កំ​ប្លេ​រ ពូក មុង ភួយ ខ្នើយ កន្ទេល ក្រមា ប្រេងកូឡា ១​ឡូ ប្រេងខ្យល់ ១​ឡូ វិទ្យុ ១​គ្រឿង រទេះ​ជន​ពិការ ១​គ្រឿង ថវិកា​ផ្ទាល់​របស់​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៥០​ម៉ឺន​រៀល ថវិកា​របស់​លោក ម៉ឹង ពន្លក និង លោកស្រី ៨០​ម៉ឺន​រៀល ថវិកា​របស់​សប្បុរស​ជន​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី តាន់ ម៉ូ​នី​តា ២០​ម៉ឺ​ន​រៀល។

លោក នូ ណន​ អនុ​ភូមិ​ត្រពាំង​ត្រ​យឹ​ង​បាន​ឲ្យ​ដឹ​ងថា​ តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២​ ខែឧសភា ​ដល់​ថ្ងៃ​ទី​៣ ខែឧសភា ​ឆ្នាំ​២០១៦​ លោកយាយ​ខាន់ តៅ​ និង​ កូនប្រុស​ពិការ​របស់​គាត់​បាន​ទទួល​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​អំណោយ​សាខា​កាកបាទក្រហម​ស្រុក​ខេត្ត​និង​បងប្អូន​សប្បុរសជន​ជិត​ឆ្ងាយ​ជា​បន្តបន្ទាប់​មាន​គ្រឿង​បរិភោគ​សំភារៈ​ប្រើ​ប្រាស់​និង​ថវិការ​មួយចំនួន​។

លោកយាយ​ខាន់ តៅ ដែល​មិន​អាច​ងើប​រួច​ពី​ខ្ទម​ស្លឹក​ និង ​មាន​អំណោយ​ជាច្រើន​របស់​សប្បុរសជន​តម្រៀប​ជុំវិញ​ខ្លួន​បាន​លើកដៃ​សំពះ​ទាំង​ទឹក​នេត្រា​ហូរ​កាត់​ផែន​ថ្ពាល់​ដ៏​ជ្រីវជ្រួញ​បាន​បន្លឺ​សំឡេង​ក្តុកក្តួល​ខ្សាវៗ​ថា ទេវ​ត្តា​លោក​អើយ​សូម​តាម​ជួយ​ថែរក្សា​ដល់​អ្នក​ទាំងអស់​គ្នា​ឲ្យ​ជួប​តែ​សុខ​សប្បាយ​មានបាន​កុំ​ឲ្យ​ជួប​ការ​លំបាក​វេទនា​ដូច​ខ្ញុំ​។

ខ្ញុំ​អគុណ​ណាស់​នូវ​ទឹកចិត្ត​របស់​អ្នក​ដែល​ជួយសង្គ្រោះ​ខ្ញុំ​។ ខ្ញុំ​ស្លាប់​បិត​ភ្នែក​ជិត​ហើយ​។ សូម​រម្លឹក​ថា ​ស្ថិត​ក្រោម​កម្តៅ​ហួតហែង រាងកាយ​ស្ទើរតែ​ប្រេះ​បែក​ស្រការ ជ្រក​ក្រោម​ខ្ទម​ស្ទឹ​ក​ធ្លុះធ្លាយ​ដ៏​តូច​មួយ វាសនា លោកយាយ វ័យ​ចំណាស់​ម្នាក់ និង​កូន​ពិការភ្នែក​ទាំង​គូរ​ពី​កំណើត​ផង​នោះ ពេលនេះ​ត្រូវបាន​ព្រហ្ម​លិខិត​កំណត់​ចារ​មក​ស្ទើរ​ក្សិណ​ក្ស័យជីវិត​ម្តងៗ ហេតុតែ​លំបាក​មិន​ចង់​រស់រាន​ឃើញ​ពិភពលោក​ទាំងមូល។

ជីវិត​លោកយាយ​វ័យ​ចំណាស់ ពិការ​ដើរ​មិន​រួច និង​កូនប្រុស​ពិការ​ភ្នែក ជ្រក​ក្រោម​ខ្ទម​កម្សត់ ស្ថិត​ក្នុង​ចំណារ​ព្រហ្ម​លិខិត​ស្នូរ​សម្លេង​ខ្យល់ បាន​បក់​ផាយផាត់ រសាត់​ជាមួយនឹង​ពពក​ខ្មៅ​ដុំៗ រកកល់​នឹង​ភ្លៀងៗ​ម្តង ទឹក​នេត្រា លោកយាយ​វ័យ​៨៣​ឆ្នាំ​ម្នាក់ ដែល​មាន​រាងកាយ​ដំបៅ ស្ទើរតែ​គ្រប់កន្លែង បាន​ហូរ​ចុះ​មក​ឆ្លងកាត់​ផែនថ្ពាល់​ជ្រី​ញ​ជ្រួញ​ដោយ​មិន​ដឹង​ខ្លួន ពេលនោះ​ហើយ លោកយាយ បាន​បន្លឺ​សម្លេង​តិចៗ ថា “​អនិច្ចា​ណាស់ ហេតុអ្វី​ក៏​កម្មក្រាស់​ម្ល៉េះ ខ្លួន​ក៏​ពិការ កូនប្រុស​ក៏​ពិការ វាសនា​ក៏​ក្រលំបាក​ទៀត ឯណា​ទៅ ក្តី​សង្ឃឹម​របស់ខ្ញុំ ទេវតា​លោក​អើយ ជួយ​ខ្ញុំ​ផង​”។

ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ លោកយាយ​ខាន់ តៅ វ័យ​៨៣​ឆ្នាំ បច្ចុប្បន្ន មានកូន​៣​នាក់ (​ស្រី​២​ប្រុស​១) កូនប្រុស លោកយាយ ពិការ​ជើង​និង​ភ្នែក តាំងពី​កំណើត ចំណែក​លោកយាយ ខាន់ តៅ មាន​ជំងឺ​ប្រចាំកាយ​(​ក្វិន​)​។ សព្វថ្ងៃ​លោកយាយ រស់នៅ​ជាមួយ​កូនប្រុស ពិការ ក្នុង​ខ្ទម ស្លឹក ទំហំ​២​គុណ​៣​ម៉ែត្រ ដ៏​ទ្រុឌទ្រោម ស្ទើរតែ​ខ្យល់​បក់ មក​ដួល​រលំ​ម្តងៗ​។

ជាងនេះ​ទៅ​ទៀត​លោកយាយ​តៅ​បាន​ជួប​គ្រោះថ្នាក់ ដ៏​ធ្ងន់ធ្ងរ ដោយ​កូនប្រុស​ពិការ របស់គាត់ បាន​យក​កង់​ឌុប​គាត់ ធ្លាក់ចូល​ក្នុង​ព្រែក កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់ ក្បាល​ជើង​និង​ដៃ​ហើយ​គ្មាន​លទ្ធភាព ព្យាបាល​ដេក​នៅ​មន្ទីរ​ពេទ្យ​ទេ​ពោលគឺ​ដេក​ឈឺ នៅ​ក្នុង​ខ្ទម​ស្លឹក កំសត់ រង់ចាំ​តែ មច្ចុរាជ មក​ទទួលយក​ប៉ុណ្ណោះ។

លោក​សាន់ លន់ កូនប្រុស​លោកយាយ សាន់ តៅ​ហើយក៏​ជន​ពិការ​ផង​នោះ បាន​និយាយ​ថា ដោយ​អាណិត​ម្តាយ ចង់​ស្តាប់​ធម៌ នៅឯ​វត្ត ក៏​យក​កង់​ឌុប​គាត់​បាន​ប្រហែល​៣០​ម៉ែត្រ​ពី​ផ្ទះ​ក៏​ដួល​ធ្លាក់​ចូល​ក្នុង​ព្រែក​តែម្តង។

លោក​បន្ត​ថា រូបលោក​នៅ​ជាមួយ​ម្តាយ​ខ្វិន ហើយ​បងស្រី​២​នាក់​(​ម្នាក់​មេម៉ាយ​)​និង​ម្នាក់ទៀត​ក្រីក្រ​។ លោកយាយ សាន់ តៅ បាន​បងប្អូន​ប្រជាពលរដ្ឋ​និង​កូនចៅ​ជួយ​មើលជំងឺ​តែ​មិនបាន​ដិតដល់​ទេ​។ របួស លោកយាយ កាន់តែ​ធ្ងន់​ទៅៗ ដែល​ត្រូវការ​ជំនួយ​ពី​សប្បុរសជន​៕

លោកយាយ​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ជាមួយ​កូនប្រុស​ពិការ​ភ្នែក​និង​ជើង​បាន​ទទួល​អំណោយ​ពីស​ម្តេច​និង​សប្បុរសជន លោកយាយ​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ជាមួយ​កូនប្រុស​ពិការ​ភ្នែក​និង​ជើង​បាន​ទទួល​អំណោយ​ពីស​ម្តេច​និង​សប្បុរសជន លោកយាយ​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ជាមួយ​កូនប្រុស​ពិការ​ភ្នែក​និង​ជើង​បាន​ទទួល​អំណោយ​ពីស​ម្តេច​និង​សប្បុរសជន លោកយាយ​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ជាមួយ​កូនប្រុស​ពិការ​ភ្នែក​និង​ជើង​បាន​ទទួល​អំណោយ​ពីស​ម្តេច​និង​សប្បុរសជន