ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត​និង​មនុស្ស​២​នាក់​រង​របួស

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត​និង​មនុស្ស​២​នាក់​រង​របួស



ឧ​ត្ត​រ​មានជ័យ ៖ ព័ត៌មាន​បឋម ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង​នៅ​ក្នុង​ស្រុក​អន្លង់វែង ត្រូវ​បាន​ខូចខាត​ដោយសារ​មាន ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦​។

តាម​របាយការណ៍​បឋម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង​វែង បាន​ឲ្យ​ដឹង​ថា ផ្ទះ​និង​អគារ​ដែល​រង​ការខូចខាត​នោះ រួមមាន​: ឃុំ​អន្លង់វែង​ខូចខាត​សរុប​៧១​ខ្នង រលំ​រោង​តារាង​បាល់ទះ​១​ខ្នង​.​ប៉ើង​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​៧០​ខ្នង​.​ដួល​ប៉ាយ​ធំៗ​២-​ដួល​ប៉ាយ​តូចៗ​១៣ បាក់​បង្គោល​អង់​តែ​ន​តេ​អូ​១(​នៅផ្ទះ​តា​ម៉ុក​)​និង​មនុស្ស​របួសស្រាល​២​នាក់​-​ឃុំ​ត្រពាំង​ប្រិ​យ៍ ខូចខាត​សរុប​៦​ខ្នង​.​រលំ​ផ្ទះ​១​ខ្នង​.​រលំ​សាលា​ប្រជុំ​ភូមិ​១​ខ្នង​.​ប៉ើង​ដំបូលផ្ទះ​៤​ខ្នង​.​ដួល​ប៉ាយ​តូចៗ​២-​ឃុំ​លំ​ទង ខូចខាត​សរុប​៤​ខ្នង ប៉ើង​ដំបូល​ផ្ទះ​៤​ខ្នង​។

បន្ទាប់ពី​ទទួល​ព័​ត៌មាន លោក​វរសេនីយ៍ទោ ស៊ីម វ​ណ្ណះ អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​និង​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ផងដែរ៕

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត​និង​មនុស្ស​២​នាក់​រង​របួស ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត​និង​មនុស្ស​២​នាក់​រង​របួស ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត​និង​មនុស្ស​២​នាក់​រង​របួស ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត​និង​មនុស្ស​២​នាក់​រង​របួស ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត​និង​មនុស្ស​២​នាក់​រង​របួស