ឥទ្ធិពល​ព្យុះ​បង្ក​ដោយ​ ស្រី​មុំ​ និង​ ធី​ សុវណ្ណ​ថា​ បាន​បោកបក់​មក​ដល់​តួអង្គ​ហើយ​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ និង​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​ទៀត​

​ឥទ្ធិពល​ព្យុះ​បង្ក​ដោយ​ស្ត្រី​ល្បី​ចិត្ត​មិន​ទៀង​ម្នាក់​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ និង​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ បាន​បន្ត​បោកបក់​មក​ដល់​តួអង្គ​សំខាន់​ហើយ​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ព្រមទាំង​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ទៀត​ គឺ​ឯកឧត្តម​ តុ​ វ៉ា​ន់​ចាន់​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ឯកឧត្តម​ ពិន​ រតនា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ បន្ទាប់​ពី​ឯកឧត្តម​ នី​ចរិយា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការសិទ្ធិមនុស្ស​កម្ពុជា​ ADHOC​ ចំនួន​៤​នាក់​ ព្រមទាំង​លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ជាប់​ពន្ធនាគារ​ជា​ហូរហែ​រួច​មក​ ។​

​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ស្ត្រី​វ័យក្មេង​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ដែល​ប្តឹង​ប្រឆាំង​នឹង​ឯកឧត្តម​ កឹ​ម​ សុខា​ ពី​បទ​បរិហារកេរ្តិ៍​នោះ​ ឯកឧត្តម​ កឹ​ម​ សុខា​ ត្រូវ​បាន​លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ បាន​ចេញ​ដីកាកោះ​ នា​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​តុលាការ​ នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩​ព្រឹក​ខាង​មុខ​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ត្រូវ​រង​ការ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ និង​រង​ការ​ប្តឹង​ទាមទារ​សំណង​ចំនួន​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ស្ត្រី​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

​ដោយឡែក​ ឯកឧត្តម​  តុ​ វ៉ា​ន់​ចាន់​ អាយុ​៤៦​ឆ្នាំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ឯកឧត្តម​ ពិន​ រតនា​ អាយុ​៥២​ឆ្នាំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ត្រូវ​បាន​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ ចេញ​ដីកាកោះ​កាលពី​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តុលាការ​ នៅ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៦​ខាង​មុខ​ផង​ដែរ​ ក្នុង​ឋានៈ​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ​ ។​

​នៅ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ បាន​ប្រកាស​ជា​ចំហ​ថា​ "​ខ្ញុំ​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ទម្លាក់​លោក​ កឹ​ម​ សុខា​ ឆាប់ៗ​នេះ​…"​ ។​

​នេះ​គឺជា​ឥទ្ធិពល​នៃ​ "​ព្យុះ​កំហឹង​"​ របស់​ស្ត្រី​ដែល​មាន​ថាមពល​គាំទ្រ​ខាងក្រៅ​ជា​ពិសេស​នោះ​ អាច​ធ្វើ​ឲ្យ​បុរស​ជា​អ្នកនយោបាយ​ និង​អ្នក​ផ្សេង​ទៀត​ល្វីងមុខ​មិន​ស្ទើរ​ឡើយ​នៅ​ក្នុង​រឿង​ "​ស្នេហា​បុគ្គល​ឯកជន​ មាន​អន្ទាក់​"​ ៕​

ឥទ្ធិពល​ព្យុះ​បង្ក​ដោយ​ ស្រី​មុំ​ និង​ ធី​ សុវណ្ណ​ថា​ បាន​បោកបក់​មក​ដល់​តួអង្គ​ហើយ​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ និង​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​ទៀត​ ឥទ្ធិពល​ព្យុះ​បង្ក​ដោយ​ ស្រី​មុំ​ និង​ ធី​ សុវណ្ណ​ថា​ បាន​បោកបក់​មក​ដល់​តួអង្គ​ហើយ​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ និង​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​ទៀត​

Related