តើន​រណា​ជា​អ្នក​កំណត់ថា ១​ឆ្នាំ មាន​៣៦៥​ថ្ងៃ​?

​ភ្នំពេញ​៖ មួយឆ្នាំ មាន​៣៦៥ថ្ងៃ​ ត្រូវបាន​កំណត់ដោយ​ទស្សនវិទូ​ជនជាតិ​ក្រិច ឈ្មោះថា តា​លែ​ល​( Thales)​។ លោក តា​លែស កើត​នៅក្នុង​ឆ្នាំ​៦២៤ ដល់​ឆ្នាំ​៥៤៧ មុន​គ្រឹ​ស្ត​សករាជ​។ លោក​ជា​ទស្សនវិទូ គណិត​វិទូ និង​ជា​តារាវិទូ​ដំបូង​គេ​។
 

​ទ្រឹស្តីបទ​តា​លែ​ល នៅក្នុង​គណិតវិទ្យា​នៅតែមាន​តម្លៃ​រហូតមក​ដល់​បច្ចុប្បន្ននេះ​។ ក្រៅពី​បង្កើត​ទ្រឹស្តី​គណិតវិទ្យា លោក​បាន​បង្កើត​បាតុភូត​វិទ្យា ស្ពាន ផ្លូវ ថ្នល់ និង​អាវុធ​ផងដែរ​។ លើសពីនេះ លោក​ក៏បាន​បង្កើត​នាឡិកា​ដើរ​ដោយ​ចំហាយ​ទឹក​ដំបូង​គេ​ទៀតផង​។ ក្រៅពីនេះ លោក​បាន​ពន្យល់​ពី​បាតុភូត​សូរ្យគ្រាស​យ៉ាង​ត្រឹមត្រូវ ដោយបាន​កំណត់​ច្បាស់​ថា ១​ឆ្នាំ មាន​៣៦៥​ថ្ងៃ​៕    

​ប្រភព​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត ឆ​យ យី​ហ៊ាង