Porsche Panamera​ ​ម៉ូដែល​ ​២០១៧​ ធ្លាយ​រូប ​សង្ស័យ​ជា​រថយន្ត​ជំនាន់​ថ្មី​​

ទោះ​ ​Porsche​ ​មិន​ទាន់​បាន​បង្ហាញ​ពី​វត្តមាន​នៃ​រថយន្ត​ម៉ូដែល​ថ្មី​យ៉ាង​ណា​ក្ដី​ ​ក្រុម​អ្នក​ប្រមាញ់​រូប​ថត​​​បាន​​ថត​បាន​​រថយន្ត​ដ៏​ទំនើប​មួយ​ដោយ​អះ​អាង​​ជា​រថយន្ត ​Porsche Panamera​​​ ម៉ូដែល​ ​២០១៧​ ​យ៉ាង​ពិត​ប្រាកដ​។​

 

Porsche Panamera​ ​ម៉ូដែល​ ​២០១៧​ ធ្លាយ​រូប ​សង្ស័យ​ជា​រថយន្ត​ជំនាន់​ថ្មី​​

 

យោង​តាម​រូប​ភាព​ដែល​បាន​បង្ហាញ​ ​ក្រុម​អ្នក​ថតរូប​ហ៊ាន​​សន្និដ្ឋាន​យ៉ាង​ច្បាស់​ថា​វពិត​ជា​ ​Porsche Panamera​ ​ម៉ូដែល​ ​២០១៧​ ​មែន ព្រោះ​រថយន្ត​នោះ​មាន​រាង​ស្រដៀង​ទៅ​នឹង​ ​Panamera​ ​ជំនាន់​មុន​ៗ​ ​តែ​ខុស​ត្រង់​ ​មាន​រាង​តូច​ជាង​បន្តិច​។​ ​លើស​ពី​នេះ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​រថយន្ត​ថ្មី​នោះ​គឺ​ការ​រចនា​​ចង្កៀង​មុខ​ក្រោយ​ប្រភេទ​ ​LED​ ​ដែល​ចាំង​ពន្លឺ​បាន​ច្បាស់​ ​ជា​មួយ​រូប​រាង​តូច​ទាក់ទាញ​។​

 

​សម្រាប់​ការ​លេច​ធ្លាយ​រូបភាពរថយន្ត​​ ​Panamera​ ​នេះ​ ​ខាង​ ​Porsche​ ​មិន​បាន​ការ​បញ្ជាក់​អ្វី​នោះ​ទេ​៕​

 

Porsche Panamera​ ​ម៉ូដែល​ ​២០១៧​ ធ្លាយ​រូប ​សង្ស័យ​ជា​រថយន្ត​ជំនាន់​ថ្មី​​

 

Porsche Panamera​ ​ម៉ូដែល​ ​២០១៧​ ធ្លាយ​រូប ​សង្ស័យ​ជា​រថយន្ត​ជំនាន់​ថ្មី​​

 

អាន​បន្ត​ ​៖​ ​ភ្នំពេញ​ ​អាច​នឹង​ឈប់​ស្ទះ​ចរាចរណ៍​ ​បើ​មានម៉ាស៊ីន​ ​ Smart Parking

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​​carbuzz