Ranieri ឲ្យ Leicester ប្រឹង​យក​តំណែង​កំពូល​ទាំង១០​រដូវកាល​ក្រោយ

ការ​ឈ្នះ​ពាន​រង្វាន់ Premier League របស់​Leicester City កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​គឺជា​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ កំពូល​លើក​ដំបូង​ក្នុង​អាជីព​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​លោកClaudio Ranieri។

 

 

អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​ធ្លាប់​ដឹកនាំ​ក្រុម​ជា​ច្រើន​រួម​ទាំង Chelsea ផង​តែ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ជា​ដុំ កំភួន​នោះ​ទេ ហើយ​មុន​មក​កាន់​ទឹក​ដី King Power រូប​លោក ត្រូវ​សហព័ន្ធ​បាល់ទាត់​ក្រិក​បណ្ដេញ​ពី​ការងារ ក្រោយ​ដឹកនាំ​ជម្រើស​ជាតិ​ចាញ់ ប្រទេស​ហ្វារ៉ូអាយឡែន។

 

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី​បន្ទាប់​ពី​ដឹកនាំ Leicester ឈ្នះ​ពាន Premier League កក្រើក​ពិភព​បាល់ទាត់ លោក Ranieri មិន​គិត​ថា​ក្រុម​របស់​ខ្លួន​អាច​ការពារ​តំណែង​ជើង​ឯក​បាន​ឡើយ ហើយ​លោក​ប្រាថ្នា​ត្រឹម​ឲ្យ​ក្រុម អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ក្រុម​កំពូល​ទាំង១០ ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​ក្រោយ៕

 

 

Ranieri ឲ្យ Leicester ប្រឹង​យក​តំណែង​កំពូល​ទាំង១០​រដូវកាល​ក្រោយ

 

ដោយ៖ វីរ៉ុត

  • Ranieri ឲ្យ Leicester ប្រឹង​យក​តំណែង​កំពូល​ទាំង១០​រដូវកាល​ក្រោយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:កីឡា