ម្ចាស់​ពាន​ The Voice Thailand រដូវ​កាល​ទី​១​និយាយ​ជាមួយ​ ម៉ា ច័ន្ទបញ្ញា ពី​តន្ត្រី​កម្ពុជា

នាម​ជា​តារា​តំណាង​ប្រទេស​រៀង​ខ្លួន លោក ម៉ា​ ច័ន្ទបញ្ញា និង លោក ឋានុន ចំរើន (Thanon Chamroen) ដែល​ជា​​ម្ចាស់​ពាន The Voice Thailand រដូវ​កាល​ទី​១ ដែល​បាន​ជួប​គ្នា​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ឯ​ប្រទេស​ចិន​កន្លង​ទៅ​នោះ និយាយ​ពី​តន្ត្រី​នៅ​កម្ពុជា។

 

ម្ចាស់​ពាន​ The Voice Thailand រដូវ​កាល​ទី​១​និយាយ​ជាមួយ​ ម៉ា ច័ន្ទបញ្ញា ពី​តន្ត្រី​កម្ពុជា

 

(លោក ឋានុន ចំរើន និង លោក ម៉ា​ ច័ន្ទបញ្ញា )

ឋានុន បាន​ពោល​សរសើរ​ពី​សិល្បៈ​តន្ត្រី​​របស់​កម្ពុជា ដោយ​ក្នុង​នោះ​លោក​ថា បើ​មាន​ឱកាស​ លោក​នឹង​មក​សហការ​ធ្វើ​ចម្រៀង​នៅ​កម្ពុជា។ “ខ្ញុំ​ស្គាល់​តន្ត្រី​កម្ពុជា​​កាន់​តែ​ច្បាស់​​ដោយ​សារ​លោក បើ​មាន​ឱកាស​ ខ្ញុំ​ចង់​សហការ​ធ្វើ​ចម្រៀង​ជាមួយ​លោក​ លោក​ជា​អ្នក​ចម្រៀង​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​ តន្ត្រី​កម្ពុជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ តែ​ខ្ញុំ​អត់​​ដឹង​នោះ​ទេ រហូត​ដល់​ខ្ញុំ​បាន​ជួប​លោក​ទើប​ខ្ញុំ​ដឹង​ថា កម្ពុជា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍មែន” ​​​ លោក ឋានុន ចំរើន លើក​ឡើង។

 

ទស្សនា​ការ​សន្ទនា​រវាង ម៉ា​ ច័ន្ទបញ្ញា និង ឋានុន ចំរើន៖

 

 

 

អត្ថបទ៖ SAMEDY
វីដេអូ៖ ផ្ដល់​សិទ្ធ​ដោយ ម៉ា​ ច័ន្ទបញ្ញា