ខ្ទឹមបារាំង​អាច​ព្យាបាល​បញ្ហា​សុខភាព​យ៉ាងហោចណាស់ ៥

ខ្ទឹមបារាំង​អាច​ព្យាបាល​បញ្ហា​សុខភាព​យ៉ាងហោចណាស់ ៥

​ខ្ទឹមបារាំង​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ការពេញនិយម​បំផុត​ក្នុងការ​ធ្វើ​ជា​ម្ហូប​ទទួលទាន​សម្រាប់​ប្រជាជន​កម្ពុជា​យើង ប៉ុន្តែ​វា​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ​ផងដែរ​។ តើ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

មហារីក
ខ្ទឹមបារាំង​ត្រូវបាន​គេ​រកឃើញ​ថា​អាច​ជួយ​កាត់បន្ថយ​ជំងឺំហារី​កបាន ជាពិសេស​មហារីកក្រពះ និង​ពោះវៀនធំ​តែម្តង តាមរយៈ​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី​ក្នុង​រាងកាយ និង​មិន​ឲ្យ​លូតលាស់​ដុំ​សាច់​មហារីក​។ ចំពោះ​វិតាមីន C របស់​វា​វិញ​ក៏​មាន​ច្រើន​ដែរ​ក្នុង​ការប្រឆាំង​នឹង​ការលូតលាស់​មហារីក​ក្នុង​ខ្លួន​។

​មហារីក​ពោះវៀនធំ​
ខ្ទឹមបារាំង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ហើយ​ការ​ញ៉ាំ​បន្លែ​ប្រភេទ​នេះ​ច្រើន នឹង​ជួយ​កាត់បន្ថយ​ជំងឺមហារីក​ជំងឺ​ពោះវៀនធំ​បាន​យ៉ាង​អស្ចារ្យ​។

​មហារីក​ក្រពេញប្រូ​ស្តាត​
គេ​រកឃើញ​ថា​អាច​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​អាច​នឹង​ថយ​ចុះ​បា​ន​កាលណា​ទទួលទាន​ខ្ទឹមបារាំង​កាន់តែច្រើន​។

មហារីក​បំពង់​លើ​ក្រពះ និង​ក្រពះ​
បន្លែ​មួយ​នេះ​ត្រូវបាន​គេ​រកឃើញ​ថា​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បំពង់​លើ​ក្រពះ និង​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយសារ​តែ​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មហារីក​។

គេង និង​អារម្មណ៍​
ខ្ទឹមបារាំង​មាន​ប្រយោជន៍​ក្នុង​ការប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត ដោយសារ​តែ​វា​មាន​សារធាតុ Folate ខ្ពស់ ដូច្នេះ​វា​នឹង​កាត់បន្ថយ​ការកើនឡើង​ច្រើន​នៃ​សារធាតុ Homocysteine ក្នុង​រាងកាយ​។ កាលណា​រាងកាយ​មាន​ចំនួន​សារធាតុ Homocysteine ច្រើន មិន​ត្រឹមតែ​កាត់បន្ថយ​ឈាម និង​ជីវជាតិ​សម្រាប់​គ្រប់គ្រង​ខួរក្បាល​ទេ តែ​ក៏​ប៉ះពាល់​ដល់​ការបញ្ចេញ​អ័រម៉ូន​សប្បាយចិត្ត ដូចជា Serotonin, Dopamine និង Norepinephrine ដែរ​។

​ស្បែក និង​សក់​
សក់​ដ៏​ល្អ និង​ស្បែក​ស្អាត​គឺ​អាស្រ័យ​ទៅ​លើ​ការ​ទទួលទាន​វីតាមីន C បាន​គ្រប់គ្រាន់ ដែល​វា​មាន​សារៈសំខាន់​សម្រាប់​ការបញ្ចេញ និង​ថែរក្សា​សារធាតុ Collagen​។ Collagen ជា​អ្នក​ផ្តល់​រចនាសម្ព័ន្ធ​ដល់​ស្បែក និង​សក់​។​

អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​ញ៉ាំ​ខ្ទឹមបារាំង​យ៉ាងហោច​ណាស់​ម្តង​ដែឬ​ក្នុង​មួយ​ថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។