​អ្នក​ដែល​ដុះ​ក្បាល​ពោះធំៗ​អាច​ងាយ​នឹង​កើត​ជំងឺ​ទាំងនេះ​

​អ្នក​ដែល​ដុះ​ក្បាល​ពោះធំៗ​អាច​ងាយ​នឹង​កើត​ជំងឺ​ទាំងនេះ​

​ភាព​សមសួន និង​ការចង់បាន​រាង​ស្អាត​បំផុត​ចំពោះ​អ្នក​ហាត់​កីឡា​នោះ​គឺ​ធ្វើ​យ៉ាងណា​បំបាត់​ខ្លាញ់​ក្បាលពោះ ឬ​ធ្វើឲ្យ​ក្បាលពោះ​រាបស្មើ​។ យ៉ាងណាមិញ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ដុះ​ខ្លាញ់​ក្បាលពោះ​ច្រើន​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងក្លា​ប៉ុណ្ណា​ដែរ​ទេ​? តាមពិត ការសិក្សា​រកឃើញថា បុរស​ដែល​មានរ​វ​ង្វ​ង់​ក្បាលពោះធំ​ជាង ១​ម៉ែត្រ និង​ស្ត្រី ធំ​ជាង ០,៨៨​ម៉ែត្រ នោះ អាច​នឹង​ងាយ​កើត​ជំងឺ​ដូចខាងក្រោម​នេះ​ណាស់​។

  • ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​
  • ​ជំងឺមហារីក​ដូចជា មហារីក​បំពង់​លើ​ក្រ​ពោះ ពោះវៀន​ធំ សុដន់ ក្រពេញប្រូ​ស្តាត និង​តម្រងនោម​
  • ​ជំងឺ​គេង​បាត់​ដង្ហើម​
  • ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​
  • ​ជំងឺភ្នែកឡើងបាយ​
  • ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​
  • ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
  • ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​
  • ​ជំងឺ​ទឹកនោម​ផ្អែម​
  • ​ជំងឺ​បេះដូង​សរសៃឈាម​

​ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ដុះ​ខ្លាញ់​ក្បាលពោះ​កាន់តែ​ធំ​ទៅៗ​ហើយ ខ្លាច​កើត​ជំងឺ​ទាំងនេះ​ទៀត​នោះ វា​គួរតែ​ដល់​ពេល​ត្រូវ​ហាត់ប្រាណ​សម្រក​ខ្លាញ់​ក្បាលពោះ​នេះហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។