Hun Sen Cup ល្ងាច​នេះ មាន​តែ​២គូប៉ុណ្ណោះ​ប្រកួត​នៅ​ភ្នំពេញ

ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2016 វគ្គ​ជម្រុះ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ មាន៦គូ​ ខណៈ​​​មាន​​តែ ២គូ​ប៉ុណ្ណោះ​ប្រកួត​នៅ​ភ្នំពេញ​ ។

 

Hun Sen Cup ល្ងាច​នេះ មាន​តែ​២គូប៉ុណ្ណោះ​ប្រកួត​នៅ​ភ្នំពេញតារាងកម្មវិធីប្រកួត

 

៦គូ​ដែល​នឹង​ត្រូវ​ប្រកួត​នោះ​មាន​៣គូ​មក​ពី​ពូល​A ​គឺ​ក្រុម​ខេត្ត​កណ្ដាល ត្រូវ​ស្វាគមន៍​ ក្រុម​ខេត្ត​កំពង់ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្ត​កណ្ដាល ឯ​ក្រុម​ យុវជន​បឹងកេត​កំពង់ចាម ត្រូវ​ស្វាគមន៍​​ក្រុម​ខ្លាំង ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន ចំការ​កៅស៊ូ​បឹងកេត វេលា​ម៉ោង ៣:៣០នាទីរសៀល និង ក្រុម​ខេម​បូឌានថៃហ្គឺរ ត្រូវ​បះ​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ វេលា​ម៉ោង ៣:៣០នាទីរសៀល នៅ​ពហុកីឡ​ដ្ឋានជាតិ ។

 

ចំណែក​ឯ​៣គូ​ទៀត នៅ​ពូល B ក្រុម​ខេត្ត​ព្រៃវែង ត្រូវ​ស្វាគមន៍​ក្រុម​អាស៊ីអ៊ឺរ៉ុបយូណាធីត នៅ​កីឡដ្ឋានខេត្ត​ពៃ្រវែង វេលា​ម៉ោង ៣:៣០នាទីរសៀល។ ក្រុម អ.ហ ខេត្ត​កំពង់ធំ ប៉ះ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ធំ​វេលា​ម៉ោង ៣:៣០នាទី និង​មួយ​គូ​ទៀត គឺ​ក្រុម​ខ្លាំង បឹង​កេត​អង្គរ​អេហ្វស៊ី ត្រូវ​ប៉​ក្រុម​ខេត្ដ​​ស្ទឹងត្រែង វេលា​ម៉ោង ៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ៕

 

អត្ថបទ៖ មួន សុគន្ធតារា​​​