ប្រសិន​បើ​ទូរស័ព្ទ​លោក​អ្នក​ធ្លាក់​ចូល​ទឹក​ សាកល្បង​​ប៉ុន្មាន​វិធី​នេះ​អាច​នឹង​ជួយ​បាន​ខ្លះ

ការប្រើប្រាស់របស់ណាមួយវាជៀសមិនផុតពីរឿងចៃដន្យ ដែលធ្វើអោយរបស់នោះខូចឡើយ។ឧឧទាហរណពេលចៃដន្យណាមួយ ទូរស័ព្ទដៃរបស់អ្នកក៏ស្រាប់តែធ្លាក់ចូលក្នុងទឹក វាពិតជាអាចនឹងធ្វើអោយស្មាតហ្វូនរបស់យើងក្លាយជាដុំថ្មក៏ថាបាន បើយើងមិនបានដឹងពីវិធីខ្លះៗដែលអាចជួយបាន។ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចនឹងជួយសង្គ្រោះទូរស័ព្ទដៃរបស់អ្នកបាន:

1. កុំបើកទូរស័ព្ទ

ដោយសារតែភ័យឬមានការសោកស្ពាយពេក អ្នកប្រើប្រាស់មួយចំនួនតែងតែប្រញាប់បើកទូរស័ព្ទឡើងវិញ ដើម្បីមើលថាវានៅដំណើរការឬអត់។ប៉ុន្តែការធ្វើដូច្នេះវានឹងនាំអោយទូរស័ព្ទដែលប្រុងតែមិនអីទៅជាខូចវិញបាន។ពេលដែលធ្លាក់ចូល បរិមាណទឹកមួយចំនួនជ្រៀតចូលទៅក្នុងទូរស័ព្ទ ដូច្នេះការដែលបើកភ្លាមៗវានឹងធ្វើអោយទូរស័ព្ទឆ្លងភ្លើងនឹងខូចប្រព័ន្ធខាងក្នុងតែម្ដង។

2. ដោះស្រោមចេញ

ជឿថាគ្រប់ស្មាតហ្វូនរបស់យើងប្រាកដជាដាក់Case ដើម្បីការពារពីការប៉ះទង្គិចផ្សេងៗប៉ុន្តែក្នុងស្ថានភាពនេះអ្នកគួរដោះCase និងបកបន្ទះការពារScreen ចេញ ទុកតែទូរស័ព្ទដៃបានហើយ។

3. ជូនសំអាត

ដោយប្រើក្រណាត់ឬកន្សែងពោះគោជូតវាអោយស្ងួតជាពិសេសពិនិត្យ ត្រង់កន្លែងប៊ូតុងនិងរន្ធដោតកាសដែលវាងាយនឹងចូលទឹកតាមចន្លោះនោះ។

4. ដោះស៊ីមកាត

ជាទូទៅស្មាតហ្វូនបច្ចុប្បន្នមានរន្ធដោតកាសនៅផ្នែកចំហៀងតួខ្លួនរបស់វា។សូមធ្វើការដោះស៊ីមចេញ ហើយរលាក់វាថ្នមៗដើម្បីអោយទឹកដែលចូលតាមចន្លោះនោះវាចេញមកក្រៅ។

5. កុំប្រើប្រដាប់ផ្លុំសក់

វាជារឿងដែលខុសឆ្គងមួយ ដែលយើងគិតថាការប្រើប្រដាប់ផ្លុំសក់ដើម្បីសំងួតនោះ បានធ្វើអោយទូរស័ព្ទរបស់យើងឆាប់ស្ងួត ប៉ុន្តែវាស្ងួតតែពីខាងក្រៅប៉ុណ្ណេះ តែបើសិនជាមានទឹកនៅខាងក្នុង រួមជាមួយកម្ដៅពីខាងក្រៅនឹងជួយអោយទូរស័ព្ទរបស់យើងពីរៀបនឹងខូច ទៅជាខូចបានសម្រេចតែម្ដង។

6. កប់វាក្នុងគ្រាប់Silica

ប្រហែលជាអ្នកខ្លះមិនដឹងថាគ្រាប់Silica ហ្នឹងយ៉ាងម៉េច តែបើនិយាយពីកញ្ចប់ដែលមានគ្រាប់តូចៗ ដែលមកជាមួយនឹងថ្នាំឬឧបករណ៍ប្រើប្រាស់មួយចំនួន យើងប្រាកដជាបានស្គាល់ទាំងអស់គ្នា។អ្នកចាំបាច់ត្រូវប្រមូលគ្រាប់Silica អោយបានពេញមួយប្រអប់ ដើម្បីកប់ទូរស័ព្ទអ្នកនៅក្នុងនោះនឹងរក្សាទុករយះពេល៤៨ម៉ោង។

7. កប់ក្នុងអង្ករ

មិនកំប្លែងទេ ដែលចាស់ៗតែងអោយយករបស់ដែលចូលទឹកដូចជានាឡិកាជាដើមកប់ក្នុងធុងអង្កនោះ។ការពិតនេះជាវីធីមួយដែលយើងមិនមានគ្រាប់Silicaហើយក៏ជាវិធីដែលសមស្របសម្រាប់យើងទាំងអស់គ្នាតែម្ដង ព្រោះថាផ្ទះអ្នកណាដែលគ្មានអង្កនោះ។ សូមកប់វាទុកក្នុងធុងអង្ក៤៨ម៉ោងដូចគ្នា។

8. ក្រោយពីដកចេញពីធុងអង្កឬប្រអប់Silica រួច អ្នកអាចបើកវាបានហើយ វាជាពេលដែលយើងនឹងដឹងថាការ

ប្រឹងប្រែងយើងជោគជ័យឬអត់។បើសិនជាវាដំណើរបានវិញ រឿងចំបងបំផុតនោះគឺអ្នកគួរតែដោតចូលកុំព្យូទ័រដើម្បីកូពីរូបថតនិងឯកសារចេញ ដើម្បីបង្ការភាពខ្លាចអ្នកនឹងលែងបានកូពីពេលក្រោយ។

9. ចុងក្រោយបង្អស់នោះគឺទៅរកជាង ក្រោយពីដំណើរការវិញទូរសព្ទរបស់អ្នកអាចនឹងមានបញ្ហាដូចជា

ខ្សោយថ្ម គាំង ឬអ្វីផ្សេងទៀតដូច្នេះអ្នកគួរតែអោយគេពិនិត្យមើលពីបញ្ហានេះ។

សង្ឃឹមថាវិធីខាងលើអាចនឹងជួយលោកអ្នកបាន បើទោះជាយ៉ាងណាអ្នកគួរតែសាកល្បងដែរបើសិនជាទូរស័ព្ទរបស់យើងជួបរឿងអញ្ចឹងមែន៕

Source:  


  • ប្រសិន​បើ​ទូរស័ព្ទ​លោក​អ្នក​ធ្លាក់​ចូល​ទឹក​ សាកល្បង​​ប៉ុន្មាន​វិធី​នេះ​អាច​នឹង​ជួយ​បាន​ខ្លះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:ចំនេះដឹង
Tags: