របៀប​ធ្វើ ​សាច់​មាន់​ស្ពៃ​ខ្មៅ​

គ្រឿង​ផ្សំ‬‬​- មាន់​១ក្បាល​ (លាង​ទឹក​ឱ្យ​បាន​ស្អាត​ យក​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន​រួច​បេះ​យក​តែ​សាច់​)- ស្ពៃ​ខ្មៅ ១​kg (លាង​ទឹក​ឱ្យ​ស្អាត​ យក​តែ​ធាង​ រួច​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ឱ្យ​ឆ្អិន​បន្តិច​)- ខ្ទឹម​ស ​កាត់​ក្បាល​បក​សំបក​ចេញ​ (លាង​ទឹក​ឱ្យ​ស្អាត​ រួច​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​រួ​ច​យក​ទៅ​បំពង​ឱ្យ​ឈ្ងុយ​)- ការ៉ុត​១​មើម​ (លាង​ទឹក​ឱ្យ​ស្អាត​ ចិត​សំបក​ចេញ ​ហាន់​ជា​បន្ទះ​ស្ដើងៗ ​រួច​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ឱ្យ​ឆ្អិន​បន្តិច​ )- សាឡាដ​មួយ​ធាង​ (លាង​ទឹក​ឱ្យ​ស្អាត​ បេះ​វា​ទុក​យក​ទៅ​ទ្រនាប់ ​ពី​ក្រោម​ចាន​សាច់​មាន់​ស្ពៃ​ខ្មៅ)​- ឫស​ជីរ​វ៉ាន់​ស៊ុយ​ ឈើ​អែម​ ផ្កា​ចន្ទ័​- ទឹក​ស៊ី​អ៊ីវ ​ប្រេង​ខ្យង ​ប្រេង​ល្ង​- ស្ករស​ (ដាក់​បន្តិច​បាន​ហើយ​)
‪‎របៀប​ធ្វើ‬‬​- យក​ធាង​ស្ពៃ​ខ្មៅ ​លាយ​ជា​មួយ​ខ្ទឹម​បំពង​ រួច​ទុក​មួយ​អន្លើ​សិន​។-ដាក់​ខ្ទះ​ឆា​ឡើង​ឱ្យ​ក្ដៅ ​ចាក់​ប្រេង​ឆា​ចូល​កម្ដៅ​ឱ្យ​ក្ដៅ ​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ គល់​ជីរវាន់​ស៊ុយ ​ឈើ​អែម ​និង​ផ្កា​ចន្ទ័​ចូល​ លីង​ឱ្យ​ឈ្ងុយ ​ចាក់​ទឹក​ស៊ីអ៊ីវ​ ប្រេង​ខ្យង ​ប្រេង​ល្ង ​ស្ករ​ស ​រួច​ចាក់​ទឹក​ធម្មតា​ចូល​បន្តិច​ ភ្លក្ស​រស​ជាតិ​តាម​ចំណង់​ចំ​ណូល​ចិត្ត ​ទុក​ឱ្យ​វា​ពុះ​បន្តិច ​បិទ​ភ្លើង​ រួច​ចាក់​ទឹក​ជ្រលក់​ចូល​ក្នុង​ចាន​ធំ​ល្មម​មួយ ​យក​សាច់​មាន់​ដាក់​ចូល​ក្នុង​ទឹក​ជ្រលក់​នោះ​ច្របល់​ឱ្យ​សព្វ​ ​ដាក់​ស្ពៃ​ខ្មៅ ​ការ៉ុត​ ស្លឹក​ជីរវ៉ាន់​ស៊ុយ​ចូល​គ្នា​រួ​ច​សង្កត់​ឱ្យស​ព្វ​គ្នា​បន្តិច​ រួច​ទុក​មួយ​អន្លើសិន​។- យក​ចាន​រៀបសាឡាដ​ដាក់​ពី​លើចា​ន រួច​យក​ចាន​ដែល​មាន​ស្ពៃ​ខ្មៅ ​និង​សាច់​មាន់​ដែល​ផ្សំ​គ្រឿង​រួច​មក​ចាក់​ផ្កាប់​ពី​លើ​ចាន​ដែល​រៀប​សាឡាដ ​រួច​ជា​ការ​ស្រេច ​។
មុខ​ម្ហូប​នេះ​ គឺជា​ម្ហូប​ត្រជាក់​ យើង​អាច​រៀប​រួច​ហើយ​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​បាន​បន្តិច​ចាំ​យក​មក​បរិភោគ​ក៏​បា​ន ​ឬ​មិន​បាច់​ក៏​បាន​ ៕
របៀប​ធ្វើ ​សាច់​មាន់​ស្ពៃ​ខ្មៅ​របៀប​ធ្វើ ​សាច់​មាន់​ស្ពៃ​ខ្មៅ​

ដោយ៖ ឈូក ស
ប្រភព៖ គណនីមេផ្ទះ (Voleak Choeun)