ជប៉ុន​និង​បារាំង​ពង្រឹង​សហប្រតិបត្តិ​ការ​ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម​

តូត្យូ៖ ​នាយករដ្ឋ​មន្ត្រី​ជប៉ុន ​លោក Shinzo Abe ​និង​ប្រធានា​ធិបតី​បារាំង ​ Francois Hollande បាន​អះ​អាង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ប្រទេស​ទាំង​ពីរ​ពោល​គឺ​ជប៉ុន​និង​បារាំង​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ភេរវកម្ម ​នេះ​បើ​យោង​ទៅ​លើ​ កា​រ​ចុះ​ផ្សាយ​ពី​គេហទំព័​រ​ក្យូដូ​ជប៉ុន​។ ប្រទេស​ទាំង​ពីរ​បាន​ចែក​រំលែក ​ភាព​ព្រួយ​បារម្ភ​របស់​ខ្លួន​ អំឡុង​នៃ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​អំពី​បញ្ហា​ដែល​កំពុង​បន្ត​នៃ​ការ​កើត​ឡើង ​របស់​យោធា​ចិន​ នៅ​សមុទ្ទ​ចិន​ខាង​ត្បូ​ង ខណះ​ពេល​នៃ​ការ​យល់​ព្រម​គ្នា​ដែល​ធ្វើ​ឱ្យ​មាន​ស្ថេរ​ភាព​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស​ឱ្យ​មាន​ស្ថេរភាព​ នេះ​បើ​យោង​ឱ្យ​ដឹង​ពី​មន្រ្តី​ជប៉ុន​។នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​Shinzo​ Abe បាន​បញ្ជាក់​ថា៖​ « យើង​មិន​អនុញ្ញាត​ឱ្យ​មាន​អំពើ​គួរ​ ឱ្យ​ស្អប់​ខ្ពើម​ ពោល​គឺ​ភេរវកម្ម​ណា​មួយ​កើត​ឡើង​នោះ​ទេ​»។ នៅ​ក្នុង​សន្និសីទ​កាសែត​​រួម​មួយ ​លោក​ ហ្វ្រង់ស្វ័រ​ ហូឡង់ ​ក៏​បាន​ភា្ជប់​ប្រសាសន៍​ថា​៖ « យើង​នឹង​ធ្វើ​ការរួ​មគ្នា ​នៅ​ក្នុង​ការ​សម្រប​ សម្រួល​យ៉ាង​ជិត​ស្និទ្ធ​និង​ការ​ដើរ​តួនាទី​ជា​អ្នក​ដឹក​នាំ​ ពោល​គឺ​ត្រូវ​តែ​ដោះស្រាយ​អំពើ​ភេរវកម្ម​រួម​គ្នា​ឱ្យ​ទាល់​តែ​បាន​»៕
ជប៉ុន​និង​បារាំង​ពង្រឹង​សហប្រតិបត្តិ​ការ​ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ nglish.kyodonews.jp/news