Pacquiao​ ប្រកាស​ឈប់​ឡើង​សង្វៀន​ប្រដាល់ ​ប៉ុន្តែ​នឹង​ឡើង​សង្វៀន​នយោបាយ​វិញ​ម្ដង​

មាន​សម្លេង​គាំទ្រ​ហ៊ោក​ញ្ចៀវ​ផង ​សម្លេង​អបអរសាទរ​ពី​ចម្ងាយ​ផង​ និង​មាន​អ្នក​ខ្លះ​ទៀត​បាន​បញ្ចេញ​ទស្សនៈ​មិន​សូវ​ជា​ពេញ​ចិត្ត​ ចំពោះ​ការ​សម្រេច​ចិត្ត​ចូល​រួ​ម​ក្នុង​ឆាក​នយោបាយ​រ​បស់​លោក​ផង​នោះ ​លោក ​Manny Pacquiao​ ជា​អ្នក​ប្រដាល់​សាកល​ កម្រ​ចាញ់ ​សញ្ជាតិហ្វីលីពីន​ ដ៏​ល្បីល្បាញ​ពេញ​ពិភព​លោក​រូប​នេះ​ បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​ឈប់​ឡើង​សង្វៀន​ប្រដាល់​សាកល​ត​ទៅ​ទៀត​ហើយ​ ហើយ​លោក​នឹង​ចាប់​ផ្ដើម​ប្រឡូក​លើ​ស​ង្វៀន​នយោបាយ​ចាប់​ពី​ពេល​នេះ​ត​ទៅ ​ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​របស់​លោក​វិញ​ម្ដង ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពត៌មាន​នៃ​គេហទំព័រ ​BBC ។​
នៅ​សប្ដាហ៍​ក្រោយ​ លោក​ Pacquiao ​ត្រូវ​បាន​គេ​ដឹង​ពេញ​ប្រទេស​ហ្វីលីពីន​ថា​ លោក​នឹង​ក្លាយ​ជា​ព្រឹទ្ធ​បុរស​ ហើយ​នៅ​ពេល​នេះ​លោក​បាន​ក្លាយ​ជា​តំណាង​រាស្ដ្រ​ដែល​ជា​ទីពឹង​របស់​ប្រជាជន​ហ្វីលីពីន​ហើយ​ ។ 
មាន​មតិ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្ដែង​ថា៖​ “Pacquiao, ​លោក​គឺ​ជា​បុគ្គល​ដ៏​ល្បី ​និង​អស្ចារ្យ​ម្នាក់​ លោក​គឺ​ជា​វីរបុរស​របស់​ប្រទេស​ហ្វីលីពីន​ ។ រាល់​ពេល​ដែល​លោក​ឡើង​សង្វៀន​ប្រដាល់​សាកល​ម្ដងៗ​ ទោះ​នៅ​តាម​ផ្លូវ​ស្ងាត់​ជ្រងំ​ក៏​ដោយ​ សូម្បី​តែ​ចោរ​លួច​ម្នាក់​ក៏​គ្មាន​ដែរ ​ព្រោះ​សូម្បី​តែ​ចោរ​ក៏​នាំ​គ្នា​ទៅ​មើល​ និង​គាំទ្រ​លោក​ដែ​រ ។ ដូច្នេះ​លោក​គឺ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់ ​ហើយ​ពួក​គេ​សង្ឃឹម​ថា​ នៅ​ពេល​ដែល​លោក​ឡើង​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ គឺ​​លោក​នឹង​នាំ​យក​ជោគ​ជ័យ​ និង​សន្តិភាព​មក​ជូន​ប្រជាជន​ហ្វីលីពីន​ទាំង​មូល​” ។
ចំណែក​ឯ​មតិ​ខ្លះ​ទៀត​បាន​រិះ​គន់​ថា​៖ កា​រ​ប្រដាល់​គឺ​ការ​ប្រដាល់ ​រីឯ​នយោបាយ​ គឺ​នយោបាយ ​វា​គ្មាន​ស្អី​ទាក់​ទង​គ្នា​ទេ ​។ មិន​ប្រាកដ​ថា​កំពូល​អ្នក​ប្រដាល់​ គឺ​ជា​អ្នក​នយោបាយ ​ឬ​មេដឹក​នាំ​ប្រទេស​ដ៏​​ឆ្នើម​ឡើយ​ ។ ដូច្នេះ​មុន​នឹង​គាំទ្រ​លោក​ឱ្យ​ឡើង​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេ​ស ​អ្នក​គាំ​ទ្រ​ទាំងឡាយ​ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ល្អិត​ល្អន់​ពី​លោក​ជា​មុន​សិន ​៕
Pacquiao​ ប្រកាស​ឈប់​ឡើង​សង្វៀន​ប្រដាល់ ​ប៉ុន្តែ​នឹង​ឡើង​សង្វៀន​នយោបាយ​វិញ​ម្ដង​

ដោយ៖ Heng Yong
ប្រភព៖ BBC