ស្លាប់៩នាក់ របួសធ្ងន់-ស្រាល​២២នាក់ កាលពីម្សិលមិញ​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣ ឧសភា ​២០១៦ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ បាន​កើតឡើង​ចំនួន​១៦​លើក ក្នុង​នោះ ​យប់​១២​លើក ​​មនុស្ស​ស្លាប់​៩​​នាក់ រង​របួសធ្ងន់​១២​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​១០​នាក់ (​ប្រុស​) ។ ​​

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៧​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​, រថយន្ត​ធុន​តូច​៩​គ្រឿង, រថយន្ត​ធុន​ធំ​៦​គ្រឿង, រថយន្ត​ធុន​ធំ១​គ្រឿង, យាន​ផ្សេង​ៗ២​គ្រឿង, ​ថ្មើរជើង​៣​នាក់ ។ 

មូលហេតុ​ដែល​​បណ្តាល​ឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៩​លើក​ (​ស្លាប់​៦​នាក់​​), ស្រវឹង១​លើក, មិន​ប្រកាន់​ស្តាំ១​លើក, ប្រជែង​គ្រោះថ្នាក់៣​លើក (​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ១​លើក ​(​ស្លាប់១​នាក់​), បត់​គ្រោះថ្នាក់១​លើក ក្នុង​នោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៦​នាក់ យប់​១២​នាក់ ។  ​