ចង់បាន​ទ្វារមាស​មាន​សុខភាព​ល្អ​អ្នក​ត្រូវតែ​…

ចង់បាន​ទ្វារមាស​មាន​សុខភាព​ល្អ​អ្នក​ត្រូវតែ​...

​ទោះបីជា​ក្រោយពេល​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​មិន​ស្លៀក​សម្លៀក​បំពាក់​តឹងៗ​ពេក​ក៏​ដោយ ក៏​អ្នក​មិន​អាច​គ្រប់គ្រង​ការបង្ក​រោគ​នៅ​ទ្វា​មាសបាន ១០០​ភាគរយ​ដែរ​។ ប៉ុន្តែ​គន្លឹះ​ក្នុង​ការកាត់បន្ថយ​ជំងឺ​នេះ អាច​នឹង​ធ្វើបាន​តាមរយៈ​ការកំណត់​ជាភាព​ស្អាតដ​ល់​ទ្វារមាស និង​សុខភាព​ល្អ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​សំខាន់ៗ​ដែល​អាច​ការពារ​ទ្វារមាស​កុំឲ្យ​ឆ្លង​រោគ​បាន​។

អនាម័យ​
យក​ល្អ​គួរតែ​លាង​សម្អាត​ទ្វារមាស​ជា​រៀង​រាល់ថ្ងៃ​ជាមួយ​នឹង​ទឹក​ពិសេស​សម្រាប់​សម្អាត​ទ្វារមាស​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​តំបន់​នេះ​គ្រប់​ពេល​ដែល​អ្នក​ចូល​បន្ទប់ទឹក ជាពិសេស​ក្នុង​ពេល​មក​រដូវ ដើម្បី​កាត់បន្ថយ​ការឆ្លង​រោគ​។

បង្គន់​សាធារណៈ​
បើសិន​ជា​អ្នក​ត្រូវ​ការប្រើ​បង្គន់​សាធារណៈ ចូរ​ជ្រើសរើស​យក​បង្គន់​ណា​ដែល​ស្អាត​។ ដូច្នេះ​អ្នក​គួរតែ​ចាក់​បង្ហូរទឹក​សិន​មុន​នឹង​ប្រើប្រាស់ ហើយ​ក៏​ត្រូវការ​ប្រើប្រាស់​កណ្តាស​អនាម័យ​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។

ក្រោយ​រួមភេទ​រួច​
ចូរ​លាង​សម្អាត​តំបន់​ឯកជន​អ្នក​ជានិច្ច​ក្រោយពី​រួមភេទ​រួច​។ ការធ្វើ​បែប​នេះ​គឺ​មិនបាច់​ប្រើប្រាស់​សាប៊ូ​មាន​ក្លិនក្រអូប​ទេ តែ​អ្នក​គ្រាន់​តែ​ប្រើ​ទឹកស្អាត​ធម្មតា​គឺ​បាន​ហើយ ព្រោះ​វា​អាច​បង្ការ​ការបង្ក​រោគ​នានា​គ្រប់គ្រាន់​ដែរ​។

ទឹក​
មែន​ហើយ ចូរ​បង្កើត​ជា​ទម្លាប់​មួយ​ក្នុងការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​រាល់ថ្ងៃ តាមរយៈ​ការ​ញ៉ាំ​ទឹក​ពីរ​ទៅ​បី​លីត្រ​ក្នុង​មួយថ្ងៃ ព្រោះ​វា​មិន​ត្រឹមតែ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​ទេ តែ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ទ្វារមាស​ទៀត​។

ការហូរ​ទឹករំអិល ឬ​ស្ងួត​
បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈហូរ​ទឹករំអិល​មាន​ក្លិនស្អុយ ឬ​ទ្វារមាស​ទៅ​ជា​ស្ងួត ចូរ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ភ្លាមៗ​ចៀស​ជាង​ការប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង ឬ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។