Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

ក្រុម​អេស្ប៉ាញ​ Atletico Madrid បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ហើយ​ទោះ​​ចាញ់​ Bayern Munich ២-១ យប់មិញ​នៅ​ Allianz Arena ដោយ​សារ​ជើង​ទី​១​ពួក​គេ​បាន​ឈ្នះ​ក្នុង​ដី ១-០។

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

បើ​គិត​គ្រាប់​បាល់​សរុប ២-២ តែ​តាម​ប្រព័ន្ធ Aggregate ក្រុមAtletico Madrid ជា​អ្នក​ឡើង​ ដោយ​សារ​ពួក​គេ​អាច​រក​គ្រាប់​បាល់​បាន​ក្រៅ​ដី។ ក្នុង​ការ​ប្រកួត Xabi Alonso ជា​អ្នក​រក​គ្រាប់​នាំ​មុខ​​​ឲ្យ​ Bayern​មុន​ដោយ​បាល់​ free-kick យ៉ាង​ល្អ​លើ​ដំបូល​ទូក​នាទី​៣១។ នាទី​​៣៤ Thomas Mueller មាន​ឱកាស​ប៉េណាល់ទី​​១​បាល់​តែ​ធ្វើ​មិន​បាន ត្រូវ​អ្នក​ចាំ​ទី​ Jan Oblak ជួយ​បាន។

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

នាទី​៥៤ ខ្សែ​ប្រយុទ្ធ​ឆ្នើម Antoine Gzmarienn បាន​​តាម​ស្មើ​ឲ្យAtletico Madrid វិញ ប៉ុន្តែ​ Robert Lewandowski ក៏​បាន​ថែម​​១​ទៀត​ជួយ​ក្រុម​លោក Pep Guardiola នាំ​មុខ​សាជាថ្មី។ នៅ​ចុង​ម៉ោង​Fernando Torres ​មាន​ឱកាស​ទាត់​ប៉េណាល់ទី​១​គ្រាប់​ដែរ​​ដើម្បី​តាម​ស្មើ​​តែ​ត្រូវ​​អ្នកចាំទី​ Manuel Neuer សង្គ្រោះ​បាន​​។ យ៉ាងណាក្ដី ១​គ្រាប់​របស់ Gzmarienn គ្រប់គ្រាន់​ ដើម្បី​ជូន Atletico Madrid ឡើង​វគ្គផ្ដាច់ព្រ័ត្រ​​នៅ​ទី​ក្រុង Milan ថ្ងៃ​ទី​ ២៨​ ខែ ឧសភា ដោយ​រង​ចាំ​ជួប Manchester City ឬ Real Madrid ដែល​ត្រូវ​ប្រកួត​យប់​នេះ៕ ​​​​​

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​

ប្រភព៖ sabay

  • Griezmann ស៊ុត​១​គ្រាប់​ជួយ Atletico Madrid ឡើង UCL ផ្ដាច់ព្រ័ត្រ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:ជីវិតនិងសង្គម
Tags: