យុគ ចិន្តា ដឹកដៃបុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមលើ ទឹកដីអង្គរ

ភ្នំពេញៈ ពិធីការិនីចាស់វស្សា ដែលនៅតែរក្សា សម្រស់នៅផូរផង់ អ្នកនាង យុគ ចិន្តា នៅពេលថ្មីៗនេះ បានដឹកដៃតារាចម្រៀង បុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៍ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ។ 

រូបថតជាច្រើនសន្លឹក ត្រូវបានពិធីការិនី អ្នកនាង យុគ ចិន្តា បង្ហោះព្រោងព្រាតនៅលើ Facebook របស់ខ្លួន ដោយមានភ្ជាប់មក ជាមួយសារខ្លីថា « ឡានថ្មីរូបរាងសង្ហារ របស់តារាចំរៀង ហ្សូណូ អនុស្សាវរីយ៍អង្គរទឹកដី ដ៏បរវនៃយើងគ្រប់ប្រាណ! ត្រឡប់មកទស្ស វត្ដឆ្នាំ១៩៦០ ក្នុងកម្មវិធី CTN21 ឆាប់ៗនេះ ជួបជាមួយនាងខ្ញុំ និងវត្តមានតារាចំរៀង ហ្សូណូ នាប្រាង្គប្រាសាទដ៏ល្បីល្បាញ នៃទឹកដីខេត្តសៀមរាប»។ 

បើទោះបីជាពិធីការិនី អ្នកនាង យុគ ចិន្តា និងលោក ហ្សូណូ មិនមែនជាគូស្នេហ៍ពិតៗក៏ដោយ តែពួកគេទាំងពីរនាក់ បង្ហាញកាយវិការល្អូកល្អើន ជាមួយគ្នាមិនចាញ់ គូស្នេហ៍នោះទេ ។ ចង់ដឹងថា រូបភាពរបស់ពួកគេ មានភាពស្និទ្ធស្នាល ជាមួយគ្នា កម្រិតណា សូមទៅទស្សនា ជាមួយ Looking TODAYទាំងអស់គ្នា៕ 

ប្រភព ៖
ដើមអម្ពិល

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីខែមីនា តារាសម្តែង និងជាពិធីការិនី ដែលមានឈ្មោះបោះសំឡេង ក្នុងសង្វៀនសិល្បៈ អ្នកមេម៉ាយចាយសម្រស់ នាង ចន ច័ន្ទលក្ខិណា និង អ្នកនាង យុគ ចិន្តា បាននាំគ្នាទៅជិះកង់បង្អួតរាង និងសម្រស់ នៅលើទឹកដីអង្គរ ក្នុងបំណងចូលរួម កាត់បន្ថយជាតិពុល ក៏ដូចជាដើម្បីសុខភាព ដោយការងាកមកជិះកង់ ជំនួសការជិះរថយន្តនិងម៉ូតូ ។

រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនៅលើ Facebook របស់នាង ដោយភ្ជាប់មកជាមួយ រូបថតជាច្រើនសន្លឹក ដែលនាងនិង អ្នកនាង យុគ ចិន្តា បាននាំគ្នាជិះកង់ ធ្វើដំណើរកម្សាន្ត នៅលើទឹកដីអង្គរ ដើម្បីចូលរួមកាត់បន្ថយជាតិពុល ដោយងាកមកជិះកង់ជំនួស ការជិះរថយន្ត ឫម៉ូតូដែលមានជាតិពុលផ្សេងៗ ។

នាពេលកន្លងមកទស្សនិកជន ធ្លាប់តែបានឃើញវត្តមាន តារាល្បីទាំងពីរដួងនេះ តុបតែងខ្លួនស្រស់ស្អាត ជិះរថយន្តសេរីទំនើប តែដោយឡែក នៅថ្ងៃនេះ ទស្សនិកជននិងបានឃើញ ពីជីវិតសាមញ្ញរបស់ តារាទាំងពីរដួង ដែលស្លៀកឈុតកីឡា ហើយនាំគ្នាជិះកង់ លំហែកាយបែបធម្មតា អ្វីដែលពិសេសនោះ គឺតារាពីរដួងនេះ បានថតរូបជាច្រើនសន្លឹក ដែលមានជាប់រូបប្រាសាទអង្គរវត្ត ពេលព្រះអាទិត្យរៀបលិច ពិតជាស្រស់ស្អាត ខ្លាំងណាស់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload