AT Madrid កក់​កៅ​អី​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League បាន​ហើយ​ទោះ​ជា​ចាញ់​យប់​មិញ​ក៏​ដោយ​

ក្នុងការប្រកួតជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champion League ក្លឹបភ្ញៀវ AT Madrid បានបរាជ័យដោយលទ្ធផល១ទល់នឹង២ក្រោមដៃម្ចាស់ផ្ទះ Bayern Munich ។

ដោយក្នុងការប្រកួតក្លឹប Bayern Munich បើកការនាំមុខមុននៅនាទី៣១ដោយការស៊ុតបញ្ចូលទីដោយកីឡាករ Xabi Alonso តែយ៉ាងនៅនាទី៥៣ក្លឹប AT Madrid ក៏អាចតាមបានស្មើមកវិញដោយការស៊ុតរបស់កីឡាករ Antoine Griezmann ក៏ប៉ុន្តែនៅក្នុងនាទី៧៤កីឡាករ Robert Lewandowski ក៏រកបានមួយគ្រាប់ជួយឲ្យ Bayern Munich នាំមុខសារជាថ្មី ។

1 of 6

សូមរំលឹកថាកាលពីជើងទី១នៅទឹកដី Vicente Calderon របស់ AT Madrid ក្លឹប AT Madrid បានយកឈ្នះ១ទល់នឹង០លើក្លឹប Bayern Munich ដូចនេះនេះសរុបលទ្ធផលទាំងពីរជើងក្លឹបទាំង២ស្មើគ្នាដោយលទ្ធផល២ទល់នឹង២ ។

ដោយសារតែលទ្ធផលស្មើដូចនេះតាមច្បាប់ UEFA គឺសម្រេចតាមគ្រាប់បាល់ដែលស៊ុតក្រៅដី ( Away Goal ) ដោយសារនៅក្នុងទឹកដី AT Madrid ក្លឹប Bayern Munich អត់បានស៊ុតបញ្ចូលទីទេ ខណៈនៅក្នុងទឹកដី Bayern Munich ក្លឹប At Madrid បានស៊ុតបញ្ចូលទី១គ្រាប់ដូចនេះ AT Madrid ជាក្លឹបដែលអាចឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League ។ ខណៈរង់ចាំមើលការប្រកួតរវាង Real Madrid នឹង Man City ។

អត្ថបទ ៖ វិចទ័រ


  • AT Madrid កក់​កៅ​អី​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League បាន​ហើយ​ទោះ​ជា​ចាញ់​យប់​មិញ​ក៏​ដោយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:វីដេអូ
Tags: