បងស្រីថន លក្ខិណា បង្ហាញមុខគូស្នេហ៍ ជាជន​ជាតិថៃ បញ្ចប់ភាពនៅលីវ​

ភ្នំពេញ៖ នៅទីបំផុត បងស្រីថន លក្ខិណា បានបង្ហាញមុខគូស្នេហ៍ជាជនជាតិថៃ ​ក្រោយមាន​​ពាក្យចរចាម​អារ៉ាម​ ជាច្រើនលើកថា ​តារាដួងនេះ មានទំនាក់ទំនង​ស្នេហា ជាមួយនឹង​​មន្ត្រីពាក់ផ្កាយ ។​

ដើម្បីបញ្ចប់នូវ​មន្ទីល សង្ស័យ​កន្លងមក ដែលចោទ ទៅលើ ថន តារា ថា​មានស្នេហា​ជាមួយ នឹងមន្ត្រីពាក់ផ្កាយ ដែលតែងតែចេញចូល​ ផ្ទះរបស់នាង​ជាញឹកញាប់នោះ នៅថ្ងៃនេះរឿងទាំងនោះ​បានរសាយ ក្រោយនាង​បង្ហាញមុខមាត់គូដណ្តឹង ជាជនជាតិថៃ ពីទីក្រុងបាងកក។​

នៅល្ងាចថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ ថន តារា បានសរសេរនៅលើ ហ្វេសប៊ុករបស់នាងថា «Good Evening from thailand bkk ថ្ងៃ​ដ៏រីករាយរបស់ខ្ញុំ និង​អនាគតស្វាមី ពិធីសូត្រមន្តកាលពីព្រឹកមិញ» ។​ ទន្ទឹមជាមួយនឹងគ្នានោះដែរ ថន តារាបន្តសរសេរថា «សូមអគុណសំរាប់ការ ជូនពររបស់អស់លោក និងមិត្តក្នុង Facebook ទាំងអស់ខ្ញុំ​ពិតជារំភើប និងមានសុភមង្គលណាស់» ។​

នៅថ្ងៃ​ដដែលនេះ ថន តារាបាន ប្រាប់ LookingToday តាម​រយៈសារអឡិច​ត្រូនិក បណ្តាញសង្គមហ្វេសប៊ុក ពីប្រទេសថៃ​ថា «i will marry Soon On 26 /6/2016» ដែលប្រែជាខ្មែរថា«ខ្ញុំនឹងរៀបការ​ឆាប់ៗនេះ នៅថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦​»៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត

គួររំលឹកផងដែរថា ពិធីការិនីដែលមាន ឈ្មោះបោះសំឡេង ល្បីឈ្មោះគួរសម ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន កញ្ញា ថន លក្ខិណា នៅពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍ទុក្ខសោក សម្រក់ទឹកភ្នែក ព្រោះតែនាងត្រូវរស់នៅ បែកពីឪពុកជាទីស្រលាញ់ រយៈពេលជាង១០ឆ្នាំ ដោយសារតែ ឪពុកម្តាយរបស់នាង បានលែងលះគ្នា ហើយនាងត្រូវមករស់នៅជាមួយម្តាយ ។

ទស្សនិកជនធ្លាប់តែបាន ឃើញវត្តមានពិធីការិនី នាង ថន លក្ខិណា បង្ហាញស្នាមញញឹម ភាពសប្បាយរីករាយនៅមុខកញ្ចក់ទូរទស្សន៍ ប៉ុន្តែទស្សនិកជនមិនដែល បានដឹងទេថា នៅពីក្រោយខ្នង ជីវិតសិល្បៈរបស់នាង គឺមានស្នាមដំបៅឈឺចាប់មួយ ដែលនាងត្រូវរស់នៅបែកពី លោកឪពុកច្រើនឆ្នាំមកហើយ ។

តារាស្រីរូបនេះ បាននិយាយទម្លាយ ពីអាថ៌កំបាំងឈឺចាប់របស់ខ្លួន រួមជាមួយការសម្រក់ទឹកភ្នែកនៅក្នុងកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» របស់ស្ថានីយទូរទស្សន៍ PNN កាលពីពេលថ្មីៗនេះ ។ ដោយនៅក្នុងនោះ នាងថែមទាំងមានក្តីស្រមៃមួយ នៅក្នុងចិត្ត ដោយនាងចង់ឃើញ ឪពុកម្តាយត្រូវរ៉ូវគ្នា បានរស់នៅជួបជុំគ្នា រស់នៅយ៉ាងមាន សុភមង្គលជាមួយគ្នាម្តងទៀត ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload