ការ​គេង​បាត់​ដង្ហើម​អាច​បណ្តាលឲ្យ​កើត​ជំងឺ​ទាំងអស់នេះ​

ការ​គេង​បាត់​ដង្ហើម​អាច​បណ្តាលឲ្យ​កើត​ជំងឺ​ទាំងអស់នេះ​

​ការ​គេង​បាត់​ដង្ហើម​កើតឡើង​ដោយសារតែ​ផ្លូវដង្ហើម​មាន​ការស្ទះ ឬ​បំពង់​ផ្លូវដង្ហើម​ត្រូវ​កំប៉ឹត​ខណៈពេល​កំពុង​តែគេង ដែល​ជា​ហេតុ​បង្ក​ជាការ​ស្រមុក​ខ្លាំង និង​បាត់​ដង្ហើម​ម្តង​ហើយ​ម្តងទៀត​ដែល​អាច​មាន​ចម្លោះ​យូរ​បំផុត​ពី ១០ ទៅ​២០​វិនាទី​។ ការ​គេង​បាត់​ដង្ហើម​បែបនេះ​អាច​នាំ​ឲ្យ​អ្នកជំងឺ​គេង​មិន​បាន​ស្រួល និង​ធ្វើឲ្យ​ងងុយគេង​នៅ​ពេល​ថ្ងៃ មាន​អារម្មណ៍​អស់កម្លាំង និង​ល្ហិតល្ហៃ​។ យ៉ាងណាមិញ អ្នកជំនាញ​និយាយថា ការ​គេង​បាត់​ដង្ហើម​បែបនេះ ពិតជា​ងាយ​បង្ក​ជា​ផលវិបាក​ដល់​សុខភាព​ដូចខាងក្រោម​នេះ​បើសិនជា​មិន​មាន​ការព្យាបាល​នោះទេ​។

  • ​ជំងឺ​ធាត់​ជ្រុល​
  • ​ជំងឺ​លើស​សម្ពាធ​ឈាម​
  • ​ខ្សោយ​ចំណង់​ផ្លូវភេទ​
  • ​បេះដូង​ដើរ​ខុស​ចង្វាក់​
  • ​បាក់​ទឹកចិត្ត និង​ថប់ដង្ហើម​
  • ​ខ្សោយបេះដូង​
  • ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២
  • ​បាត់បង់​ការចងចាំ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។