​ស្លឹក​ស្វាយ​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

​ស្លឹក​ស្វាយ​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

​ផ្លែស្វាយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្តេច​ផ្លែឈើ​មួយ ហើយក៏​ជា​ទី​ពេញនិយម​សម្រាប់​ស្រទាប់​យុវវ័យ​របស់​យើង​តែ​ម្តង​។ នេះ​ដោយសារ​តែ​រស់ជាតិ​ជូរ​ផ្អែម​ដ៏​ឆ្ងាញ់​របស់​វា​។ ប៉ុន្តែ​នៅតែ​មិនទាន់​មាន​នរណា​ធ្លាប់​ដឹង​អំពី​គុណប្រយោជន៍​ដ៏​សំខាន់​របស់​ស្លឹក​ផ្លែស្វាយ​នៅឡើយ​ទេ​ក្នុង​ការព្យាបាល​ជំងឺ​។ តើ​វា​អាច​ព្យាបាល​ជំងឺ​អ្វី​ខ្លះ​ទៅ​?

គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ជាមួយនឹង​ការ​កិន​ទឹក​ស្លឹក​ស្វាយ​គឺជា​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការសិក្សា​មួយ​បានបង្ហាញ​ថា ស្លឹក​ផ្លែស្វាយ​មាន​ឥទ្ធិពល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​សត្វ​កណ្តុរ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។

ព្យាបាល​ជំងឺហឺត​
វា​មិន​ខុសគ្នា​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នោះទេ ស្លឹក​ផ្លែស្វាយ​ត្រូវបាន​គេ​ជឿ​ថា​អាច​ជួយ​ព្យាបាល​ជំងឺហឺត និង​ផ្តល់​ជា​ការបំបាត់​បញ្ហា​ផ្លូវដង្ហើម​ដែរ​។

បង្ការ​បញ្ហា​បង្ក​រោគ​នានា​
ដោយសារ​តែ​ស្លឹក​ផ្លែស្វាយ​មាន​សមត្ថភាព​ព្យាបាល​ជំងឺ និង​ប្រឆាំង​នឹង​បាក់តេរី​នោះ វា​ពិតជា​ជួយ​ប្រឆាំង​បញ្ហា​រំលាយ​អាហារ ឬ​ដុំ​សាច់​មហារីក​បាន​យ៉ាង​ល្អ​។

របៀប​នៃ​ការប្រើប្រាស់​
អ្នក​អាច​យក​ស្លឹក​ផ្លែស្វាយ​ស្ងោង​ក្នុង​ទឹក​ក្តៅ ហើយ​ចម្រាញ​យក​ទឹក​របស់​វា​មក​ទទួល​ទាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។