៦​​យ៉ាង​​​​ត្រូវ​​ប្រយ័ត្ន​និង​ចៀសវាង​ ពេល​​ផឹក​ស្រវឹង​

​​​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​តែង​កើត​មាន​ឡើង​​ ​​​​​​ពេល​​​ជួប​ជុំ​​​​កម្មវិធី​​​ជប់​លៀង​ក្នុង​ក្រុម​គ្រួសារ ជា​មួយ​បង​ប្អូន​ មិត្តភ័ក្ដិ ជា​ពិសេស​ៗ​បុរស​ៗ​ ​​ដើម្បី​​បង្ក​បរិយាកាស​​កម្សាន្ត​រីក​រាយ ឬ​​​​បំបាត់​ទុក្ខ​ព្រួយ​​អ្វី​មួយ​។ ពេល​រង​ឥទ្ធិពល​ពី​សុរា​​ មនុស្ស​​​មួយ​ចំនួន​​អាច​ធ្វេស​ប្រហែស​ ឬ​បង្ក​កំហុស​អ្វី​មួយ​ដោយ​អចេតនា តាម​រយៈ​​វិបសាយ​ចំណេះ​ដឹង​​ List Crux បាន​ណែ​នាំ​ពី​​​​រឿង​មួយ​ចំនួន​ដែល​គួរ​ចៀស​វាង​ពេល​ផឹក​ស្រវឹង៖​​​​​​​

៦​​យ៉ាង​​​​ត្រូវ​​ប្រយ័ត្ន​និង​ចៀសវាង​ ពេល​​ផឹក​ស្រវឹង​

១. ជក់​បារី​​​

អំឡុង​​ពេល​ញ៉ាំ​​ស្រា​រហូត​ដល់​ស្រវឹង​ សម្រាប់​​អ្នក​ចេះ​ជក់​​​​ប្រហែល​ជា​​​​អាច​ពិសា​​បារី​​​​ ដោយ​គិត​ថា​​ជា​ការ​​​​​កំដរ​មាត់។ ប៉ុន្តែ​​ការ​​​​ឥទ្ធិពល​​នៃ​ការ​ជក់​បារី​ច្រើន​​​​​​ពេល​ផឹក​​ស្រវឹង​ស្រា អាច​បង្ក​​ជា​អាការៈ​​​​វិល​មុខ​ក្អួត​ចង្អោរ​ខ្លាំង​​បាន​​។ ករណី​មិន​អាច​​​អត់​បាន អ្នក​​អាច​​​ពិសា​វា​​​​ក្រោយ​​ពេល​ញ៉ាំ​​ស្រា​រួច​។ ​​​

២. រំលង​​បាយ​ល្ងាច

​ក្នុង​កម្មវិធី​​ជួប​ជុំ ពេល​ញ៉ាំ​​ស្រា​ ប្រាកដ​​ជា​មាន​គ្រឿង​ក្លែម​បន្តិច​បន្តួច។ ក្រោយ​​​ទទួល​ទាន​​​ភេសជ្ជៈ​ស្រវឹង​ច្រើន​​​​​​នឹង​អាច​​​​បណ្ដាល​ឲ្យ​​អ្នក​ក្អួត​​​ចេញ​មក​វិញ​ ធ្វើ​​ឲ្យ​ខ្សោយ​​អស់​​កម្លាំង ចង់​គេង​​​ភ្លាម​ៗ​​ដោយ​មិន​​ញ៉ាំ​អាហារ​​ល្ងាច។ យ៉ាង​ណា​ក្ដី រាង​កាយ​របស់​អ្នក​ពិត​ជា​ត្រូវ​ការ​អាហារ​​សម្រាប់​ក្រពះ​ដើម្បី​កិន​រំលាយ​និង​ផ្ដល់​កម្លាំង​ដល់​រាង​កាយ​​។ ដូច​នេះ​អ្នក​គួរ​រក​អ្វី​ញ៉ាំ​​​​​​​ទ្រាប់​​ក្រពះ​ជា​ជាង​គ្មាន​អ្វី​សោះ។

៦​​យ៉ាង​​​​ត្រូវ​​ប្រយ័ត្ន​និង​ចៀសវាង​ ពេល​​ផឹក​ស្រវឹង​

 

៣. បើក​បរ​​

មនុស្ស​​ជា​ច្រើន​​​ប្រាកដ​ជា​​យល់​ដឹង​​​​​​​​ច្បាស់​ពី​​​​​​បញ្ហា​ដែល​​អាច​កើត​មាន​ឡើង​ពេល​ស្រវឹង​រួច​បើក​បរ​។ ពេល​ស្រវឹង​​​​​​បណ្ដាល​ឲ្យ​​ស្មារតី​​របស់​អ្នក​មិន​​នឹងន​​​ក្នុង​ការ​​បញ្ជា​បើក​បញ្ជា​​​យាន​ជំនិះ​ដោយ​ខ្លួន​ឯង​​​ ដែល​អាច​​​បង្ក​​ជា​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ និង​អ្នក​ដទៃ។ សម្រាក​​​ឲ្យ​ស្វាង​សឹម​​ធ្វើ​ដំណើរ​​ ឬ​​មាន​នរណា​ម្នាក់​ទុក​ចិត្ត​​​បាន​អាច​​បើក​បរ​ជូន​អ្នក​ជា​ជម្រើស​ល្អ​បំផុត។

៤. ប្រើ​ពាក្យ​មិន​សមរម្យ​​ដាក់​នរណា​ម្នាក់

ពេល​ស្រវឹង​ មនុស្ស​មួយ​ចំនួន​​​​​​​អាច​មាន​ទម្លាប់​ហៅ​ពាក្យ​​មិន​​​​សម​គួរ​ដាក់​​​ បង​ប្អូន ឬ​មិត្តភ័ក្ដិ។ ពាក្យ​សម្ដី​ទាំង​នោះ​ពេល​ខ្លះ​​​អាច​បង្ក​​ឲ្យ​អារម្មណ៍​ពួក​គេ​ប្រកាន់​ខឹង ដែល​អាច​បង្ក​ជា​ជម្លោះ​​​ណា​មួយ​កើត​ឡើង​។ ដូច​នេះ​ការ​កាត់​បន្ថយ​​ទង្វើ​មិន​ល្អ​នោះ ​​គោរព​​​​និង​ឲ្យ​តម្លៃ​​​​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន​ ជា​​រឿង​ដែល​អ្នក​​គួរ​ពិចារណា។

៦​​យ៉ាង​​​​ត្រូវ​​ប្រយ័ត្ន​និង​ចៀសវាង​ ពេល​​ផឹក​ស្រវឹង​

​​​​​​​​​​​​៥. និយាយ​រឿង​សម្ងាត់​

អ្នក​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​​​បាន​ឡើយ ពេល​រង​ឥទ្ធិពល​នៃ​ការ​ស្រវឹង​ខ្លាំង​។ រឿង​​មួយ​ចំនួន​​​​ដែល​មិន​គួរ​​​ធ្វើ​​ មិន​គួរ​និយាយ អ្នក​អាច​ភ្លាត់​​​ប្រាប់​ទៅ​​អ្នក​ដទៃ​​ជា​មនុស្ស​​​​ទុក​ចិត្ត​មិន​បាន ​ឬ​​ប្រព្រឹត្ត​រឿង​ឆ្គាំឆ្គង​ឡើង​។ ​​ដូច​នេះ​អ្នក​គួរ​គប្បី​​ប្រុង​ប្រយ័ត្ន​​ដោយ​ខ្លួន​ឯង កុំ​ឲ្យ​មាន​វិប្បដិសារី​នៅ​ពេល​ក្រោយ។

​​​​​​​​​​៦. ផឹក​បន្ថែម

​បុរស​ៗ​មួយ​ចំនួន​ទោះ​ជា​ខ្លួន​ស្ថិត​ក្នុង​អាការៈ​​ស្រវឹង​ក៏​ដោយ​ ​​ច្រើន​ចូល​ចិត្ត​​​​​​ប្រជែង​​​គ្នា​​ក្នុង​ការ​ទទួល​ទាន​ស្រា​ក្នុង​បរិមាណ​ច្រើន​បន្ថែម​ ​​​​រហូត​ក្លាយ​ជា​ទម្លាប់។ ជាតិ​អាល់កុល​ច្រើន​​​​បង្ក​​​​​​ផល​ប៉ះពាល់​ដល់​ខួរក្បាល​ ការ​គិត​ពិចារណា ជា​​ពិសេស​ពេល​ស្រវឹង​ខ្លាំង​អាច​​បង្ក​ជា​ជម្លោះ​​ឈាន​​ដល់​អំពើ​ហិង្សា​​​៕​​​

ប្រភព៖ sabay

  • ៦​​យ៉ាង​​​​ត្រូវ​​ប្រយ័ត្ន​និង​ចៀសវាង​ ពេល​​ផឹក​ស្រវឹង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: