ផ្ទះ​ និង​អគារ​សរុប​៨១​ខ្នង រង​ការខូចខាត ​និង​មនុស្ស​២​នាក់ ​រង​របួស​ ដោយសារ​ខ្យល់​កន្ត្រាក់​

ឧត្តរមានជ័យ ​៖ ព័ត៌មាន​បឋម ផ្ទះ​ និង​អគារ​សរុប​៨១​ខ្នង​ នៅក្នុង​ស្រុក​អន្លង់វែង ត្រូវ​បាន​ខូចខាត​ដោយសារ​មាន​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​។​

តាម​របាយការណ៍​បឋម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ និង​អគារ​ ដែល​រង​ការខូចខាត​នោះ រួមមាន​ ឃុំ​អន្លង់វែង​ខូចខាត​សរុប​៧១​ខ្នង រលំ​រោង​តារាង​បាល់ទះ​១​ខ្នង​ ប៉ើង​ដំ​បូ​លផ្ទះ​ប្រជាពលរដ្ឋ​៧០​ខ្នង ​ដួល​ប៉ាយ​ធំៗ​២ ដួល​ប៉ាយ​តូចៗ​១៣ បាក់​បង្គោល​អង់​តែ​ន​តេអូ​១ (​នៅ​ផ្ទះ​តា​ម៉ុក​) ​និង​មនុស្ស​របួសស្រាល​២​នាក់​ ឃុំ​ត្រពាំង​ប្រិ​យ៍​ខូចខាត​សរុប​៦​ខ្នង​ រលំ​ផ្ទះ​១​ខ្នង​ រលំ​សាលា​ប្រជុំ​ភូមិ​១​ខ្នង​ ប៉ើង​ដំបូលផ្ទះ​៤​ខ្នង​ ដួល​ប៉ាយ​តូចៗ​២ ឃុំ​លំ​ទង ខូចខាត​សរុប​៤​ខ្នង ប៉ើង​ដំបូលផ្ទះ​៤​ខ្នង​។

​បន្ទាប់ពី​ទទួល​ព័ត៌មាន លោក​វរសេនីយ៍ទោ ស៊ីម វណ្ណះ អធិការ​នគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ និង​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​៕