រថយន្ត​ដឹក​អូ​សាវ៉ែល​ ក្រឡាប់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ជះ​ក្លិន​មិន​អាច​ទ្រាំ​បាន​​

រថយន្ត​ដឹក​អូ​សាវ៉ែល​ ក្រឡាប់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ជះ​ក្លិន​មិន​អាច​ទ្រាំ​បាន​​

ភ្នំពេញ ៖ រថយន្ត​ដឹក​អូ​សាវ៉ែល​១​គ្រឿង​ បាន​រេ​ចង្កូត​ក្រឡាប់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាល​ឲ្យ​បែក​ទឹក​អូ​សាវ៉ែល សាយភាយ​ក្លិន ធ្វើ​ឲ្យ​អ្នក​ធ្វើដំណើរ​មិន​អាច​ចរាចរណ៍​បាន និង​ធ្វើ​ឲ្យ អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ខំចិត្ត​បិទ​ផ្លូវ​ក្រោម​ដី​ជា​បណ្ដោះអាសន្ន ព្រោះ​រថយន្ត​ក្រឡាប់​ទទឹងទិស និង​ជះ​ក្លិន​មិន​អាច​ទ្រាំ​បាន​។​ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​ន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។

ករណី​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៣ ខែ​ ឧសភា ឆ្នាំ​២០១៦​នេះ នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក។

បើ​តាម​សំដី​របស់​អ្នកបើកបរ​រថយន្ត​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​តាម​បណ្ដោយ​ផ្លូវ​មុន្នី​រេត ហើយ​បាន​បត់​ឆ្វេង​មុជ​ចុះ​មក​ផ្លូវ​ក្រោម​ដី ​ក្នុង​គោលបំណង​ឡើង​មក​ផ្លូវ​២៧១។ ក្នុង​ខណៈ​នោះ ​ដោយសារ​រថយន្ត​ស្ថិត​ក្នុង​ស្ថានភាព​ដឹក​សម្ភារៈ​ក្នុង​កម្រិត​ធ្ងន់ ម្យ៉ាង​ផ្លូវ​ក្រោម​ដី​នោះ​កោង​ផង ទើប​បណ្ដាល​ឲ្យ​កង់​រថយន្ត​ផ្អៀង​រហូត​គ្រប់គ្រង​ស្ថានការណ៍​មិនបាន​ទើប​ក្រឡាប់​ជះ​ទឹក​អូ​សាវ៉ែល បាចសាច​ពាសពេញ​ផ្លូវ​តែម្ដង​។

ក្រោយ​ពេល​កើតហេតុ គ្មាន​នរណា​ហ៊ាន​នៅ​ក្បែរ​ទេ គ្រាន់តែ​ជិះ​ឆ្លងកាត់​ក្បែរ ក៏​មិន​អាច​ទ្រាំ​នឹង​ក្លិន​ហ្នឹង​បាន​ដែរ ទើប​សមត្ថកិច្ច​ប្រើ​រថយន្ត​សន្ទូច​មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ចេញពី​កន្លែង​កើតហេតុ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​ក្លិន​អាក្រក់ ​នៃ​អូ​សា​វ៉ែល​នេះ។

ប៉ុន្តែ ទោះបីជា​យ៉ាង​ណា​ក្តី ក្នុង​ករណី​នេះ មិនបាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ពោល​គឺ​គ្រាន់តែ​ខូច​ខាង​រថយន្ត​បង្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-4306 និង​សម្ភារៈ​ក្នុង​នោះ​ប៉ុណ្ណោះ ៕