កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៣នៃសេរីភាពសារព័ត៌មាន៤០ប្រទេស

ការឲ្យចំណាត់ថ្នាក់របស់អង្គការ Freedom House ដែលចេញនៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភាឆ្នាំ២០១៦នេះបង្ហាញថា កម្ពុជាបានចំណាត់ថ្នាក់លេខ៣៣ ក្នុងចំណោមប្រទេសចំនួន៤០ នៅអាស៊ីប៉ាស៊ីភិក។

ចំណាត់ថ្នាក់នេះមានន័យថាប្រទេសកម្ពុជាមិនទាន់បានពន្ទុល្អនោះទេ។ ប៉ុន្តែបើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានទាំង១០គឺកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥ គឺប្រសើរជាង ភូមា ប្រ៊ុយណេ ថៃ ឡាវ និងវៀតណាម។

ការឲ្យចំណាត់ថ្នាក់នេះ គឺប្រទេសទទួលបានលេខមួយ១ មានន័យថា សេរីភាពសារព័ត៌មានល្អជាងគេនោះគឺប្រទេស Palau តាមពីក្រោយដោយ Marshall Islands និង New Zealand។

ចំណែកប្រទេសនៅអាស៊ីប៉ាស៊ីភិកដែលមានចំណាត់ថ្នាក់អាក្រក់ជាងគេនៃសេរីភាពសារព័ត៌មានគឺប្រទេសកូរ៉េខាងជើងជាប់ចំណាត់ថ្នាក់លេខ៤០ជាលេខចុងក្រោយគេ ហើយប្រទេសដែលមានសេរីភាពសារព័ត៌មានអាក្រក់ដែលនៅពីលើនេះគឺប្រទេសចិននិងវៀតណាម៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៣នៃសេរីភាពសារព័ត៌មាន៤០ប្រទេស

ប្រភពៈ VOD