ប៉ែន ចំ​រ៉ុ​ង រង​ការរិះគន់​ខ្លាំង​រឿង​ប្តឹងលែង​ភិន សុដាលីស កំពុង​មាន​ផ្ទៃពោះ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​នៃ​ការ​លែងលះ​គ្នា​រវាង​លោក​ប៉ែន ចំ​រ៉ុ​ង និង​នាង​ភិន សុ​ដា​លី​ស កំពុង​តែ​ខ្ទរខ្ទារ ហើយ​ទន្ទឹម​នេះ​មាន​សំឡេង​នៃ​ការ​រិះគន់​ច្រើន​ទៅ​លើ​តារា​សម្តែង​លោក​ប៉ែន ចំ​រ៉ុ​ង ។ ការ​រិះគន់​នោះ​បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​ថា លោក​ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យ​ប្តឹង​លែងលះ​ក្នុង​ពេល​ដែល​នាង​ភិន សុ​ដា​លី​ស កំពុង​តែ​មាន​ផ្ទៃពោះ ។

ប្រិ​យ​មិត្ត​ជា​ច្រើន​បន្ទោស​លោក​ប៉ែន ចំ​រ៉ុ​ង ថា គ្មាន​ទំនួល​ខុស​ត្រូវ និង​ជាដើម​ហេតុ​នាំ​ឱ្យ​ស្នេហា​ដែល​លោក​សាង​នោះ​ឈាន​ដល់​ផ្លូវបំបែក​។ មិនតែប៉ុណ្ណោះ​លោក​ចំ​រ៉ុ​ង​ប្រព្រឹត្ត​ផ្ទុយ​ពី​អ្វី​ដែល​បាន​សន្យា​ជាមួយ​ភិន សុ​ដា​លី​ស ។

ជាក់ស្តែង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ « Sun SomaLita Page » បាន​សរសេរ​រិះគន់​ថា «​ពេល​ទើប​ស្រឡាញ់ គឺ​ផ្អែម ហើយ​តែងតែ​ប្រាប់​ទៅ​នារី​នោះ​ថា ប្រពន្ធ​ស​ម្លា​ញ់ះ​អ្ហា បង​ចង់​បាន​កូន អូន​គិត​ម៉េច​ដែរ ? កូនស្រី​ក៏​បាន ប្រុស​ក៏​បាន​ឲ្យ​តែ​ជា​កូន​យើង​… ចាប់ផ្តើម​ពី​នាង​លង់​ជឿ​ពាក្យ​សម្តី​ដ៏​ផ្អែមល្ហែម​របស់​បុរស​ម្នាក់​ដែល​តែងតែ​អះអាង​ថា នឹង​ធ្វើ​ឲ្យ​នាង​សើច ច្រើន​ជាង​យំ​នោះ នាង​ក៏​សុខចិត្ត​រើ​បង្វេច​ចាក​ចេញពី​ទីកន្លែង​កក់ក្តៅ សុខ​ស្រួល​មក​រស់នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​...» ។

ចំណែក​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ «Ratha Owner » បាន​បញ្ចេញ​សារ​រិះគន់​ទៅ​លើ​ប៉ែន ចំ​រ៉ុ​ង ថា «​លេស​ច្រើន​ពេក​ហើយ ហេតុផល​មិន​ទំនង ឯណា​ពាក្យ​សន្យា​ប្រកាស ក្តែ​ង​ៗ មនុស្ស​ទូ​ទាំង​ប្រទេស​ដឹង​ថា អ្នកឯង​នឹង​ធ្វើ​ឲ្យ នាង​មាន​សេចក្តីសុខ មានសំណាង​ជាង​ស្រី​ដទៃ អ្នកឯង​កំពុង​បង្ហាញ​សន្តាន​របស់​ខ្លួន​ហើយ ស្រលាញ់​ដំបូង​ស៊ូ​ឲ្យ​ឪពុក​គេ​ធាក់​ក្បាល ក៏​មិន​ព្រម​បាត់បង់​សេ្ន​ហា តែ​ឥឡូវ​វា​ថី ?​?​?​?​...» ។

ហ្វេ​ស​ប៊ុ​ក​ឈ្មោះ « Long  Prasat » បាន​សរសេរ​បញ្ចេញ​ទស្សនៈ​ចំពោះ​រឿង​នេះ​ថា «​សម្រាប់​ដា​លី​ស​មិនមែន​ជា​រឿង​ដែល​គួរ​ឱ្យ​ខ្មាស​គេ​ទេ​ដែល​មានកូន​អត់​ឪ តែ​វា​ជា​រឿង​ដែល​គួរ​ឱ្យ​ខ្មាស​គេ​សម្រាប់់​កូន​បំផុត​ពេល​ដែល​មាន​ឪពុក​មិន​មាន​ទំនួល​ខុស​ត្រូវ​បែប​នេះ សុខចិត្ត​ប្រាប់​គាត់​ថា ឪ​កូន​ស្លាប់​តាំងពី​ម៉ែ​ពពោះ​កូន​បាន​៤​ខែ​ម្ល៉េះ  ហើយ​ត្រូវ​ចាំ​ថា​គ្មាន​នរណា​ម្នាក់​ស្រឡាញ់​យើង​ជាង​គ្រួសារ​យើង​ទេ ។

សម្រាប់​ចំ​រ៉ុ​ង ដោយសារ​តែ​គាត់​ជា​តារា​សម្តែង​ច្រើន​ឆ្នាំ ទោះ​ការ​សម្តែង​រឿង​របស់​គាត់​ដែល​ខ្ញុំ​ធ្លាប់​បាន​មើល​មាន​ចំណុច​ភ្លាវ​ជា​ច្រើន តែ​ការ​សម្តែង​ចំពោះ​ដា​លី​ស គឺ​ល្អ​ឥត​ខ្ចោះ គឺ​ដូច​ស្រឡាញ់​ស្ទើរ​លេប គឺ​សម្តែង​លើស​ជា​មនុស្ស​ប្រុស ។ បើ​ធ្វើ​មិន​បាន​កុំ​សន្យា មិនដឹង​ថា​មាន​ហេតុ​ផង​អី​ខ្លះ​ទេ តែ​គាត់​ត្រឹម​និយាយ​ថា​រស់នៅ​មិន​ចុះសម្រុង តែ​ទោះជា​ហេតុផល​អី​ក៏​ដោយ​មិន​ត្រូវ​ចោល​គ្នា​ទាំង​គ្នា​កំពុង​មាន​ផ្ទៃពោះ​បែប​នេះ​ទេ មុន​ពេល​ចាប់ផ្តើម​គួរតែ​ដឹង​ថា​នាង​ជា​មនុស្ស​បែប​ណា​ហើយ ។ ខ្ញុំ​ស្គាល់​ដា​លី​ស​យូរ​ឆ្នាំ​ដែរ ទោះជា​មិនសូវ​ស្និទ្ធស្នាល ទោះជា​នាង​ឆ្នាស រឹងរូស តែ​ការ​ស្រឡាញ់​របស់​នាង​ចំពោះ​នរណា​ម្នាក់​មិន​ដែល​លេងសើច​ទេ ហើយ​មិន​ត្រូវការ​អ្វី​ក្រៅពី​ការ​ស្រឡាញ់​ទេ​។ ការ​ស្រឡាញ់​គឺ​ការ​ទទួលយក​គ្រប់យ៉ាង​ដែល​គេ​មាន មិន​ថា​មាន ឬ​ក្រ ចាស់ ឈឺ គឺ​មិន​ត្រូវ​បោះបង់​គ្នា​ទេ ត្រូវ​មើលថែ​គ្នា​ដល់​ថ្ងៃ​ស្លាប់ » ។

បើ​ទោះបីជា​មាន​សំឡេង​រិះគន់​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ​តារា​សម្តែង ប៉ែន ចំ​រ៉ុ​ង នៅ​មិន​ទាន់​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ទេ បើ​ទោះបីជា​មានការ​សាកសួរ​ក្តី ។
មានការ​យល់​ឃើញ​ថា បញ្ហា​ដែល​ឈាន​ដល់​ផ្លូវបែក​បាក់​រវាង​លោក​ប៉ែន ចំ​រ៉ុ​ង និង​នាង ភិន សុ​ដា​លី​ស នេះ​បើ​និយាយ​ថា​ដើមហេតុ​មក​ពី​ខាង​ណា​នោះ គឺ​មិន​ជាក់លាក់​ឡើយ ព្រោះ​វ​ទះដៃ​ម្ខាង​មិន​លឺ​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ផ្សែង​អត់​ភ្លើង​ដែរ ។

កន្លង​មក​មានការ​បង្ហើប​ពី​អ្នកសិល្បៈ​ដូច​គ្នា​ថា នាង​ភិន សុ​ដា​លី​ស មាន​ភាព​រឹងរូស និង​កាច​ឆ្នាស រហូត​ធ្វើ​ឲ្យ​លោក​ប៉ែន ចំ​រ៉ុ​ង ទ្រាំ​មិន​បាន ខណៈ​ពេល​ដែល​ឪពុក​របស់​នាង​លោក​អុ​ិ​ន សុ​ភិន ក៏​បាន​ទទួលស្គាល់​ពី​អត្ត​ចរិត​កូនស្រី​របស់​ខ្លួន​ដែរ ៕