ជេ​ន្នី​ហ្វើ ឡ​រ៉ែ​ន​បង្ហើប​ពី​ជីវិត​សិច​របស់​នាង

តារា​សម្តែង​អា​មេ​រិ​ក​វ័យ​២៥​ឆ្នាំ នាង​ជេ​ន្នី​ហ្វើ ឡ​រ៉ែ​ន និង​ជា​តួឯក​ក្នុង​រឿង «Huger Game» និង​រឿង «X-men» មាន​រូប​សម្រស់​ស្រស់​ស្អាត និង​ទេព​កោសល្យ​ខ្ពស់ ។ ដូច្នេះ​ហើយ​គេ​យល់​ថា​នាង​មិន​ព្រួយបារម្ភ​រឿង​ស្វែងរក​គូស្នេហ៍​ទេ ។

ទោះជា​យ៉ាងណា​ក្តី ជេ​ន្នី​ហ្វើ ឡ​រ៉ែ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទម្លាយ​អាថ៌​កំបាំង​ឱ្យ​ដឹង​ថា នាង​មិន​អាច​សូ​ម្បី​តែ​មានការ​ណាត់ជួប​ជាមួយ​បុរស​ណា​ម្នាក់ ។ ពោល​គឺ​ជីវិត​សិច​របស់​នាង​ប្រៀប​ដូច​ជា​ស្មុគស្មាញ និង​គ្មាន​ន័យ​សម្រាប់​នាង ទោះជា​នាង​ជោគជ័យ​ក្នុង​អាជីព​សម្តែង​ក៏​ដោយ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Extra តារា​ស្រី​ស្បែក​សរ​លោង កម្ពស់​១,៧៥​ម៉ែត្រ ជេ​ន្នី​ហ្វើ ឡ​រ៉ែ​ន និយាយ​ថា «​ជីវិត​សិច​របស់​នាង​ខ្ញុំ​គួរ​ឱ្យ​ធុញទ្រាន់​ប្រៀប​ដូច​ជា​នរក ហើយ​ជីវិត​ណាត់ជួប​ជាមួយ​ប្រុស​វិញ​ស្ទើរតែ​មិនកើត​មាន​ទេ​ក្នុង​មួយ​ឆាកជីវិត​នេះ ។ នាង​ខ្ញុំ​និយាយ​ជា​ការណ៍​ពិត ។ ខ្ញុំ​មិន​ធ្លាប់​មានការ​ប៉ះពាល់​ពី​បុរស​ណា​ម្នាក់​ឡើយ​» ៕