លោក អ៊ី ឈាន ចូលកាន់​តំណែង​រដ្ឋលេខា​ធិ​ការ​ក្រសួងការពារជាតិ​

ភ្នំពេញ:
​លោក ទៀ បាញ់ បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា បន្ទាប់ពី​ការចូល​កាន់​មុខតំណែង​របស់ លោក​រដ្ឋ​ល​ខា​ធិ​ការ​ទាំងពីរ គឺ​លោក​ជៀង អំ និង លោក អ៊ី ឈាន នឹង​រួមចំណែក​ធ្វើ​ឲ្យ​ក្រសួងការពារជាតិ​សម្រេចបាន​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ទៀត​ជូន​រាជរដ្ឋាភិបាល ដែល​បានប្រគល់​ឲ្យ ។​

​ក្រសួងការពារជាតិ​បាន​ប្រជុំ​ប្រកាស​ចូលកាន់​តំណែង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​២​រូប និង​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​១​រូប ក្រោម អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សាវឿន អគ្គមេបញ្ជាការ ខ​.​ភ​.​ម ព្រមទាំង​លោក រដ្ឋ​ល​ខា​ធិ​ការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង​ជាច្រើនរូប​ទៀត នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ។​
    
​សូមបញ្ជាក់ថា​៖ នៅក្នុង​ព្រះរាជ​ក្រិ​ត្យ​បាន​ត្រាស់បង្គាប់​តែងតាំង លោក​ជៀង អំ និង លោក អ៊ី ឈាន ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌូ ឈា ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​បួន និង​មាន​តួ​នា​តី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ។​
    
​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ថ្មី រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ នាពេលនោះ លោក ទៀ បាញ់ បាន​ជម្រាបជូន​អំពី​តួ​នា​តី​ភារកិច្ច​របស់​បណ្តា ស្ថាប័ន​មួយចំនួន​ក្នុង​ក្រសួងការពារជាតិ ឲ្យ​រដ្ឋលេខាធិការ​ទាំងពីរ​ដែល​ទើប​ចូល​បំពេញការងារ​ឲ្យ​បាន​យល់​ពី​ដំណើរការ ការអនុវត្តន៍​ភារកិច្ច​នៅតាម​ស្ថាប័ន​នីមួយៗ តាំងពី​ពេលមុនៗ រហូតដល់​បច្ចុប្បន្ននេះ ។​
    
​លោក ទៀ បាញ់ បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា បន្ទាប់ពី​ការចូល​កាន់​មុខតំណែង​របស់ លោក​រដ្ឋ​ល​ខា​ធិ​ការ​ទាំងពីរ នឹង​រួមចំណែក​ធ្វើ​ឲ្យ​ក្រសួងការពារជាតិ​សម្រេចបាន​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ទៀត​ជូន​រាជរដ្ឋាភិបាល ដែល​បានប្រគល់​ឲ្យ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន ចំណុះ​ឲ្យ​ក្រសួងការពារជាតិ​ក៏ដូចជា អគ្គបញ្ជាការ ខ​.​ភ​.​ម ត្រូវធ្វើ​ការសហការ សាមគ្គី​គ្នា ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​បម្រើ​ដល់​កិច្ចការ​ការពារជាតិ​មាតុ ភូមិ​របស់​យើង​ឲ្យ​ទទួលបាន​ជោគជ័យ ៕

លោក អ៊ី ឈាន ចូលកាន់​តំណែង​រដ្ឋលេខា​ធិ​ការ​ក្រសួងការពារជាតិ​

លោក អ៊ី ឈាន ចូលកាន់​តំណែង​រដ្ឋលេខា​ធិ​ការ​ក្រសួងការពារជាតិ​