តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

តួ​ឯក​ប្រុស​ស្រី​របស់​រឿង​ភាគ “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន មាន​ចរិត​លក្ខណៈ​ដូច​គ្នា​បេះបិទ​នឹង​ច្បាប់​ដើម​ទាំង​ស្រុង ទាស់​ត្រង់​មាន​សម្រស់​អន់​ជាង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ទន្ទឹង​រង់​ចាំ​រាង​ខក​ចិត្ត​បន្តិច។

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ រឿង​ភាគ​ចិន “My Amazing Boyfriend” ដែល​ជា​រឿង​ភាគ​ត្រាប់​តាម​រឿង “My Love From The Star” របស់​កូរ៉េ​នោះ​បាន​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នៅ​ប្រទេស​ចិន។ ចាប់​តាំង​ពី​ពេល​បញ្ចេញ Trailer រួច​មក គេ​សង្កេត​ឃើញ​ថា ចរិត​លក្ខណៈ​របស់​តួឯក​ទាំង​២​គឺ​មិន​ខុស​ពី​ច្បាប់​ដើម​នោះ​ឡើយ។ យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​តួឯក​ទាំង​២​មាន​អាយុ​តិច​ជាង តារា​សម្ដែង Kim Soohyun និង Jun Jihyun ក៏​ដោយ​តែ​មតិ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា​រូប​សម្បត្តិ​របស់​ពួក​គេ​មិន​អាច​ប្រៀបផ្ទឹម​នឹង​ច្បាប់​ដើម​បាន​ឡើយ។

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

នៅ​ក្នុង​រឿង​នេះ​ដែរ រ៉ាប់​រង​តួ Do Min Joon របស់ Kim Soo Hyun គឺ​តា​រា​សម្ដែង​កូរ៉េ Kim Tae Hwan រីឯតួ Chun Song Yi របស់ Jun Ji Hyun ត្រូវ​បាន​សម្ដែង​ដោយ​តារា​សម្ដែង​ចិន​ថ្មី Wu Qian។ “My Amazing Boyfriend” បាន​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នៅ​លើ​គេហទំព័រ Tencent ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា​មុន​នេះ ដោយ​មាន​ចំនួន​សរុប​២៨​ភាគ៕

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

តួ​ឯក “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​” របស់​ចិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

 

 

ចុចអាន៖រឿង​ភាគ​ថ្មី​របស់​ចាំងគីម​មាន​តម្លៃ​ខ្ពស់​ជាង “Descendants of the Sun”ទៅ​ទៀត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kenh14