Gucci ព្រមាន​ហាង​មួយ​ចំនួន​​នៅ​ចិន ដោយ​សារ​យក​ម៉ាក​គេ​ធ្វើ​របស់​សែន

ក្រុមហ៊ុន​ម៉ូដ​ដ៏​ល្បី​របស់​អ៊ីតាលី Gucci បាន​ផ្ញើ​ក្រដាស​ព្រមាន​មួយ​សន្លឹក​ទៅ​ហាង​លក់​របស់របរ​សែន​៦​ទីតាំង​នៅ​​ហុងកុង ដើម្បី​បញ្ឈប់​ការ​លក់​ក្រដាស​សែន​ និង​កាបូប​ក្រដាស​សម្រាប់​ដុត​សែន ដែល​មាន​ផ្លាក​សញ្ញា Gucci ។

 

Gucci ព្រមាន​ហាង​មួយ​ចំនួន​​នៅ​ចិន ដោយ​សារ​យក​ម៉ាក​គេ​ធ្វើ​របស់​សែន

 

បើ​តាម​សម្ដី​អ្នក​នាំ​ពាក្យ​របស់ Gucci បាន​ប្រាប់​ទៅ BBC ថា សំបុត្រ​នោះ​គ្រាន់​តែ​ចង់​ប្រាប់​ទៅ​ម្ចាស់​ហាង​ទាំង​៦ ថា​ពួក​គេ​បាន​​រំលោភ​លើ​ផ្លាក​សញ្ញា​ផលិតផល Gucci ហើយ មិន​មែន​គំរាម​​ចាប់ចង​លើ​ផ្លូវ​ច្បាប់​ទេ។ ក្រុមហ៊ុន​បាន​បន្ថែម​ទៀត​ថា ពួក​គេ​យល់​​ពី​ទឹក​ចិត្ត​កូន​ចៅ​ចង់​សែន​របស់​ល្អ​ទៅ​បងប្អូន​ដែល​បាន​ស្លាប់ ហើយ​ជឿជាក់​ថា​អ្នក​លក់​ទាំង​នោះ​មាន​បំណង​ចង់​រំលោភបំពាន​ដែរ។

 

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្រុមហ៊ុន Gucci បាន​ព្យាយាម​បង្ក្រាប​ការ​លក់​ផលិតផល​​​ក្លែងក្លាយ​របស់​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ម៉ូដ Kering ដែល​ជា​ក្រុមហ៊ុន​ធំ​របស់​Gucci ​បាន​ប្ដឹង​ក្រុមហ៊ុន​លក់​តាម​អនឡាញ​ដ៏​ល្បី​របស់​ចិនAlibaba ព្រោះ​តែ​​ពួកគេ​លក់​ផលិតផល​ក្លែងក្លាយ​​របស់​ Kering៕​

 

Gucci ព្រមាន​ហាង​មួយ​ចំនួន​​នៅ​ចិន ដោយ​សារ​យក​ម៉ាក​គេ​ធ្វើ​របស់​សែន

 

Gucci ព្រមាន​ហាង​មួយ​ចំនួន​​នៅ​ចិន ដោយ​សារ​យក​ម៉ាក​គេ​ធ្វើ​របស់​សែន

 

Gucci ព្រមាន​ហាង​មួយ​ចំនួន​​នៅ​ចិន ដោយ​សារ​យក​ម៉ាក​គេ​ធ្វើ​របស់​សែន

 

ចុចអាន៖ល្បី​ខ្លាំង​ពេក រូប Song Joong Ki ត្រូវ​​គេ​យក​មក​បោះ​ពុម្ព​លើ​លុយ​ខ្មោច

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ shanghaiist