លំហូរនៃផលិតផលម៉ាកល្បីៗ មកកាន់ប្រទេសកម្ពុជា

រយៈពេលមួយឆ្នាំ កន្លងមកនេះយើងសង្កេតឃើញថា ប្រជាជនកម្ពុជាមានការយល់ដឹងច្រើន ក្នុងការប្រើប្រាស់ផលិតផល ហើយមានទំនោរចិត្តទៅលើ ផលិតផល ដែលមានស្លាកសញ្ញា ពិតប្រាកដកាន់តែច្រើន។ ដូចនេះហើយទើបមានផលិតផល ច្រើនម៉ាកមានឱកាស ធ្វើចរាចរក្នុងប្រទេសកម្ពុជា។ ប្រជាជនខែ្មរដែលមានជីវភាព ពីមធ្យមឡើងទៅ មួយចំនួនធំចូលចិត្តទិញផលិតផល ដែលមានម៉ាកយីហោល្បីៗ ប៉ុន្តែអ្វីដែលជា ការលំបាករបស់ពួកគាត់ គឺមិនសូវមានទំនុកចិត្តថាផលិតផល ដែលពួកគាត់ទិញមក ជាផលិតផលដែលមានស្លាកសញ្ញា ពិតប្រាកដរឺអត់។

វាជាការពិតណាស់បើសិនជាអ្នកទិញប៉ះចំផលិផល ដែលគ្មានស្លាក សញ្ញាពិតប្រាកដ វាធ្វើអោយអ្នក ខាតបង់ថវិកា និងបាត់បង់ទំនុកចិត្ត។ ដោយព្រោះតែមិនចង់ ជួបបញ្ហាបែបនេះទើប ប្រជាជនមួយចំនួន ដែលមានសមត្ថភាពធូរធារ បានចាប់យកឱកាសថ្ងៃឈប់សំរាក ដើម្បីទៅកំសាន្ត និងដើរទិញទំនិញពីក្រៅប្រទេស។ ប៉ុន្ដែ វានៅតែជាផលលំបាក សំរាប់ប្រជាជនមួយចំនួន ដែលមានកិច្ចការរវល់ខ្លាំង ការទៅទិញទំនិញនៅ ក្រៅប្រទេសនៅតែ ជាឱកាសកម្រ។

យ៉ាងណាមិញហាងមួយដែលមានលក់តែទំនិញ ដែលមានស្លាកយីហោពិតប្រាកដ និងជាទំនិញ ដែលមានគុណភាព ដែលពិសេសជាងនេះទៀតទំនិញ ដែលលោកអ្នកបានទិញភាគច្រើន តែងផ្តល់នូវសេវាធានាតាម ការកំណត់របស់ផលិតផល។ ហាងមួយនេះ លោកអ្នកមួយចំនួនប្រាកដជា បានស្គាល់រួចមកហើយគឺ ហាងCentral Mall – Phnom Penh ដែលមានទីតាំងស្ថិតនៅ កាច់ជ្រុងខាងលិចផ្សារធំថ្មី។

ហាងCentral Mall – Phnom Penh មានដាក់តាំងលក់ទំនិញ ម៉ាកមានគុណភាពមួយចំនួន ដូចជា Samsonite American Tourister Tactical 5.11 The North Face និងម៉ាក Victorinox ។ ផលិតផលទាំងនោះជា ប្រភេទវ៉ាលីស កាបូបស្ពាយ សម្លៀកបំពាក់ ស្បែកជើង សំរាប់អតិថិជនប្រើប្រាស់ ជាលក្ខណៈបែបធ្វើដំណើរ បំពេញភារៈកិច្ចការងារ ធ្វើដំណើរកំសាន្ត ផ្សងព្រេង និងបែបទាហាន ប៉ូលីសជាដើម។

បច្ចុប្បន្ននេះហាងCentral Mall – Phnom PenhCentral មានកម្មវិធីពិសេស ទិញមួយថែមមួយ សំរាប់អតិថិជន ដែលមកទិញវាលីស លើសពីនេះទៀតក៏ មានជាកម្មវិធីលក់បញ្ចុះតំលៃ លើមុខទំនិញមួយចំនួនផងដែរ។

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០។

ទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លំហូរនៃផលិតផលម៉ាកល្បីៗ មកកាន់ប្រទេសកម្ពុជា

លំហូរនៃផលិតផលម៉ាកល្បីៗ មកកាន់ប្រទេសកម្ពុជា

លំហូរនៃផលិតផលម៉ាកល្បីៗ មកកាន់ប្រទេសកម្ពុជា