មូល​ហេតុ​ធ្វើឱ្យ​​​​ត្រី​​ក្នុង​ឡូត៍​អភិរក្ស​ទន្លេឆ្មា​ងាប់​​​​ច្រើន​

​ខេត្តកំពង់ធំ ៖ ដោយសារ​រលក​កម្តៅ​ហក់​ឡើង​ខ្ពស់​​ ទើប​បណ្តាល​ឱ្យ​ពពួក​មច្ឆា​ជា​ច្រើន​មុខ ​ស្ថិត​ក្នុង​​តំបន់ឡូត៍​អភិរក្ស​ទន្លេ​ឆ្មា​ងាប់​ជា​​​បន្ត​​បន្ទាប់ ​ស្ថិត​នៅ​​​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ។

លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រ​ដ្ឋា​បាល​ជលផល​កំពង់ធំ បាន​​ឱ្យ​​កាលពី​​ថ្ងៃ​ទី​០៣ ឧសភា ថា​ ដោយ​សារ​រលក​កម្តៅ​អត្រា​ផល​ត្រី​នៅ​ក្នុង​ឡូ​ត៍អភិ​រក្ស​ទន្លេ​ឆ្មា​ងាប់​​ត្រី​ជា​បន្តបន្ទាប់ កាល​ថ្ងៃ​ទី​២២-២៣ ​មេសាកន្លងមក គឺ​អស់​ចំនួន​៦៨​តោន ក្នុងនោះ​​ត្រី​​រៀល ត្រី​ខ្នង​វែង ត្រី​ឆ្លាំង ត្រី​តា​ឱន ត្រី​ច្រកែង ត្រី​កញ្ចុះ ត្រី​កំភ្លាញ ត្រី​ក្រពាត់ ត្រី​កញ្ចាញ់ច្រាស និង​ត្រី​សណ្តាយ ។ ​ចំណែក​ត្រី​ឆ្ពិន ត្រី​រ៉ស់ ត្រី​ឆ្តោរ និង​ត្រី​អណ្តែង មិន​​បាន​​ងាប់​នោះ​ទេ​ ។ ​

ដើម្បី​​កាត់​បន្ថយកម្តៅ​នៅ​ក្នុង​ឡូ​ត៍​អភិ​រក្ស​ទន្លេ​ឆ្មា ​​លោក​​រដ្ឋ​លរ​ខា​ធិ​ការ អនុរដ្ឋលេខាធិការ និងប្រតិភូ​រាជរដ្ឋាភិបាល មាន​វិធានការ​ជា​បន្ទាន់​មាន​២​ចំណុច ទី១-អូស​យក​កំប្លោក​ទៅ​ដាក់​ ដើម្បី​បន្ថយ​រលកកម្តៅ​​បាន​មួយ​ចំណែក​ និង​ទី​២-​យក​ក្តារ​បន្ទះ​ទៅ​ចង​ឱ្យ​​ផុត​ពី​ទឹក​រូ​ច​ដាក់​ម៉ាស៊ីន​២​គ្រឿង ​បូមទឹក​បាញ់​ទៅ​លើបន្ទះក្តារ ដើម្បី​បង្កើន​អុកស៊ីហ្សែន កាត់​បន្ថយ​អា​ម៉ូ​ញាក់ មេតាន និង​រលក​កម្តៅ ឱ្យមក​នៅ​ក្នុង​កម្រិត​ទាប ធ្វើ​ឲ្យ​ទឹក​ត្រជាក់ ទើប​កាត់​បន្ថយ​ការ​ស្លាប់​របស់​ត្រី​បាន ​។  ​  ​    ​