សម្តេច​រាជបុត្រី​ព្រះ​រាម​បុប្ផា​ទេវី លាលែង​ពី​សមាជិក​ព្រឹ​ទ្ឋ​សភា

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក នៅ​វិមាន​រដ្ឋសភា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ ឧសភា ២០១៦​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដើម្បី​ពិនិត្យ​សំណើ​ចំនួន​០៣ មុន​ពេល​ដាក់​ចូល​ទៅ​ក្នុង​សម័យប្រជុំ​សភា​ពេញអង្គ​ពិភាក្សា​និង​អនុម័ត ។

របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​នា​ពេល​នេះ​រួម​មាន​៖

  1. ​ការ​ពិនិត្យ​លើ​សំណើសុំ​ជ្រើសតាំង​សមាជិក​ព្រឹ​ទ្ឋ​សភា​នីតិកាល​ទី​៣ ចំនួន​០១​រូប ជំនួស​សម្តេច​រាជបុត្រី​ព្រះ​រាម នរោត្តម បុប្ផា​ទេវី ដែល​បាន​សុំ​លាលែង ។
  2. ​ការ​ពិនិត្យ​លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង រដ្ឋាភិបាល​ហុង​គ្រី ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​វិនិយោគ ។
  3. ​ការ​ពិនិត្យ​លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​យុ​ត្តិ​ធ៌​ម​អនីតិជន ។