ប្លែក ! បងប្អូន​ជនជាតិ​ឥណ្ឌា ២ នាក់​កើត​ជំងឺ​ចាស់​មុន​អាយុ

ថ្មីៗនេះ Daily Mail បានឲ្យដឹងថា នៅក្នុងរដ្ឋ Jharkhand ប្រទេសឥណ្ឌា មានបងប្អូន ២ នាក់ គឺបងស្រី និង ប្អូនប្រុសដែលមានវ័យនៅក្មេងនៅឡើយនោះបែរជាទទួលរងនូវជំងឺចាស់មុនអាយុ ទៅវិញ ។ អ្នកទាំងពីរមានស្បែកជ្រីវជ្រួញ និង មើលទៅមិនខុសពីលោកយាយអាយុ ៧០ ឆ្នាំ និង លោកតាអាយុ ៦០ ឆ្នាំនោះឡើយ ហើយអ្វីដែលកាន់តែអភ័ព្វទៀតនោះ គឺឪពុកម្តាយរបស់ក្មេងទាំង ២ នាក់ជាគ្រួសារក្រីក្រទៅទៀត ។ ថ្វីតែពួកគាត់មានបំណងចង់បញ្ជូនកូនទៅព្យាបាលនៅក្រៅប្រ ទេសក្តី តែជាអកុសល គឺគ្មានប្រាក់សម្រាប់ចំណាយឡើយ ។

ប្លែក ! បងប្អូន​ជនជាតិ​ឥណ្ឌា ២ នាក់​កើត​ជំងឺ​ចាស់​មុន​អាយុ

កូនស្រីច្បងអាយុ ៧ ឆ្នាំ មានឈ្មោះថា Anjali Kumari និង ប្អូនប្រុសអាយុ ១៨ ខែមាន ឈ្មោះថា Keshav Kumar ។ ពួកគេមិនគ្រាន់តែត្រូវបានបងប្អូនប្រុសស្រីបង្កើតសើចចំអកប៉ុណ្ណោះ ទេ គឺពេលទៅណា មកណាម្តងៗក៏ត្រូវបានមហាជននាំគ្នាសម្លឹងមើលបែបពេបជ្រាយផងដែរ ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងក្រុមគ្រួសាររបស់ពួកគេរួមមានឪពុកម្តាយ និង បងប្អូន ប្រុសស្រីមិនមាននរណាម្នាក់ទទួលរងជំងឺចាស់មុនអាយុបែបនេះឡើយ ។ កុមារី Anjali បាននិយាយថា ដោយសារតែខ្លួននាងមានរូបរាងខុសប្លែកពីមនុស្សធម្មតាបែប នេះ គឺនៅឯសាលារៀនត្រូវបានមិត្តរួមថ្នាក់តែងហៅខ្ញុំថា លោកយាយសត្វស្វា ឬ ហនុមាន ។ ដូច្នេះ ពេលឮគេហៅឈ្មោះបែបនេះខ្ញុំមិនអាចទទួលយកបានឡើយហើយចង់ឱ្យអ្នកទាំងអស់គ្នាចាត់ទុកខ្ញុំ ដូចជាក្មេងៗដទៃទៀតដែរ ។

ប្លែក ! បងប្អូន​ជនជាតិ​ឥណ្ឌា ២ នាក់​កើត​ជំងឺ​ចាស់​មុន​អាយុ

គ្រូពេទ្យក្នុងស្រុកបាននិយាយថា ស្ថានភាពជំងឺរបស់បងប្អូនដ៏អាភ័ព្វទាំង ២ នាក់នេះ គឺគ្មាន មធ្យោបាយអាចជួយព្យាបាលបានឡើយ ។ ចំពោះឪពុករបស់ពួកគេឈ្មោះ Shatrughan ដែលជា អ្នកស៊ីឈ្នួលបោកខោអាវឱ្យគេ ហើយដែលមានប្រាក់ខែប្រហែលជា ៧០ ដុល្លារប៉ុណ្ណោះ ។ លោក Shatrughan និយាយថា ប្រាក់ខែប៉ុណ្ណឹងអាចទិញបានថ្នាំធម្មតាសម្រាបំបាត់ការឈឺចុកចាប់តែ ប៉ុណ្ណោះ ហើយខ្ញុំក៏មិនមានលទ្ធភាពអាចទិញថ្នាំល្អៗដែលមានតម្លៃខ្ពស់សម្រាប់ព្យាបាលឡើយ ។ ដូច្នេះ ឱកាសសម្រាប់យកបងប្អូនដ៏អភ័ព្វទាំង ២ នាក់នេះទៅព្យាបាលនៅក្រៅប្រទេសនោះ គឺមាន សង្ឃឹមតិចតួចណាស់ ៕

ប្លែក ! បងប្អូន​ជនជាតិ​ឥណ្ឌា ២ នាក់​កើត​ជំងឺ​ចាស់​មុន​អាយុ

ប្លែក ! បងប្អូន​ជនជាតិ​ឥណ្ឌា ២ នាក់​កើត​ជំងឺ​ចាស់​មុន​អាយុ

ប្រភព៖ pmhotnews

  • ប្លែក ! បងប្អូន​ជនជាតិ​ឥណ្ឌា ២ នាក់​កើត​ជំងឺ​ចាស់​មុន​អាយុ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:កំសាន្ត
Tags: